Southampton ត្រូវកំណត់ការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីប្រកួតជាមួយនិង Manchester City ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup។
Southampton គឺជាក្រុមបាតតារាងនៅ Premier League ដោយប្រកួតចាញ់៦ប្រកួតជាប់ៗគ្នា។ ក្តីសង្ឃឹមដែល ពួកគេមាន នោះគឺជោគជ័យក្នុងដណ្តើមបានពាន ដែលអាចនឹងជួយបង្កើនទំនុកចិត្តខ្លះ ហើយនឹងបង្ហាញភាពប្រសើរឡើងវិញក្នុង Premier League។
ទម្រង់លេង៩០នាទីក្នុងដី បានឱ្យឃើញថា ពួកគេប្រកួតឈ្នះតែ១ប្រកួត ក្នុងចំណោមការប្រកួតលីគ និងកាប្រកួតដណ្តើមពាន៨ចុងក្រោយ។ កាលពីដើមរដូវកាលនេះ ពួកគេបានប្រកួតចាញ់ Manchester City ៤-០។
Manchester City មានប្រវត្តិឈ្នះពានរង្វាន់ Carabao Cup ៤លើក ក្នុងរយៈពេល៥រដូវកាលចុងក្រោយនេះ។
ជាពិតណាស់ដែល City នឹងដាក់ជម្រើសកីឡាករខ្សោយជាងរាល់ដង ប៉ុន្តែពួកគេនៅតែជាក្រុមដែលខ្លាំង ដោយមិនមានភាពខុសប្លែកគ្នាច្រើននោះទេ។
City បន្តប្រកួតស្មើយ៉ាងតានតឹងក្នុងការប្រកួតពានរង្វាន់ក្នុងរដូវកាលនេះ ហើយការប្រកួតជុំចុងក្រោយនៃពានរង្វាន់ Carabao Cup ពួកគេបានយកឈ្នះ Liverpool ដោយលទ្ធផល ៣-២ ក្នុងដី។
ការព្យាករណ៍ : នៅពេលដែល Erling Haaland ត្រឹមជាកីឡាករអង្គុយលើកៅអីបម្រុង ហើយនៅតែអាចយកឈ្នះលើ Chelsea បានយ៉ាងងាយ នោះបង្ហាញថា ក្រុមខ្លាំងប៉ុណ្ណា។ Manchester City មានកំណត់ត្រាដ៏អស្ចារ្យនៅក្នុងការប្រកួត Carabao Cup ហើយសូម្បីតែជម្រើសកីឡាករខ្សោយ ក៏គួរតែអាចយកឈ្នះលើ Southampton និងឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយបានដែរ។
ការទស្សន៍ទាយរវាង Southampton និង Manchester City របស់យើងគឺការឈ្នះទៅលើ Man City ដោយនាំមុខទាំងតង់ទីមួយ និងពេលបញ្ចប់ការប្រកួត៕