Barcelona បានកំពុងតែធ្វើការប្តឹងវាយបកចំពោះកាតក្រហមដែលផ្តល់ទៅឲ្យ Ferran Torres សម្រាប់ការប្រតាយប្រតប់គ្នាជាមួយ Stefan Savic ក្នុងជ័យជម្នះ ១-០ លើ Atletico Madrid កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
ក្រុមមេធាវីរបស់ Barca បានពិនិត្យមើលវីដេអូនៃការប៉ះទង្គិចគ្នា ហើយបានដាក់ពាក្យបណ្តឹងទៅ La Liga ជុំវិញការសម្រេចចិត្តនេះ។
គួររំលឹកផងដែរថា កាតក្រហមដែលត្រូវបានផ្តល់សម្រាប់ការប្រព្រឹត្តអំពើហិង្សា អាចហាមប្រាមកីឡាករមិនឲ្យមានវត្តមានក្នុងការប្រកួតក្នុងលីក ចន្លោះពី ៤ ទៅ ១២ ប្រកួត មានន័យថា Barcelona កំពុងតែព្យាយាមប្តឹងបកដើម្បីសម្រាលទោសរបស់ Ferran Torres៕