Chelsea ត្រូវបាន Man City បំបាក់ជាលើកទីពីរក្នុងរយៈពេលត្រឹមតែបួនថ្ងៃ ខណៈដែលពួកគេធ្លាក់ចេញពីពានរង្វាន់ FA Cup ជាមួយនិងទម្រង់លេងខ្សោយដ៏ទល់នឹងក្រុមរបស់លោក Guardiola។
ក្រុមតោខៀវបានឈ្នះតែមួយប្រកួតគត់ក្នុងចំណោម 7 ប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់ ហើយនៅពេលនោះបានធ្លាក់មកលេខ 10 ក្នុង Premier League និងបានធ្លាក់ចេញពី FA និង League Cup ដែលបណ្តាលឱ្យមានការអំពាវនាវឲ្យបណ្តេញលោក Graham Potter ចេញពីតំណែង។
យ៉ាងណាក្តី Pep Guardiola បានជំរុញឲ្យ Chelsea ផ្តល់ពេលវេលាបន្ថែមដល់គ្រូបង្វឹក Graham Potter ដើម្បីកែលម្អក្រុមរបស់គាត់ ដោយបាននិយាយថា "ខ្ញុំចង់និយាយទៅកាន់ Todd Boehly ថាទុកពេល Graham Potter ទុកពេលឲ្យគាត់សិនទៅ។ អ្នកចាត់ការទាំងអស់ត្រូវការពេលវេលា។ ខ្ញុំដឹងថាលទ្ធផលនៅក្លិបធំៗមានសារៈសំខាន់ ប៉ុន្តែគួរណាតែផ្តល់ពេលវេលាឲ្យគាត់។ អ្វីដែលគាត់បានធ្វើនៅ Brighton ជារឿងល្អ ប៉ុន្តែគាត់ពេលនេះត្រូវការពេលវេលាបន្ថែមសម្រាប់រៀបចំ"៕