ព្យាករណ៍គូ​ Manchester City vs Chelsea ម៉ោង២៣:៣០ ថ្ងៃទី៨មករា

Manchester City ប្រកួតជាមួយ Chelsea ជាលើកទីពីរក្នុងសប្តាហ៍តែមួយ​ ហើយលើកនេះ ការប្រកួតនៅកីឡដ្ឋាន Etihad ហើយវាជាការប្រកួតជុំទី៣​នៃការប្រកួត FA Cup ។

ក្រុមម្ចាស់ផ្ទះបានឈ្នះពានរង្វាន់នេះក្នុងឆ្នាំ ២០១១ និង ២០១៩ ប៉ុន្តែវាគឺជាជោគជ័យរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៦៩។

Man City បានប្រកួតឈ្នះ​ ១-០ នៅកីឡដ្ឋាន Stamford Bridge កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលប្រហែលជាជ័យជម្នះមួយដ៏មានតម្លៃច្រើនជាងការឈ្នះក្នុង FA Cup​ នេះទៅទៀត។

ពួកគេនឹងធ្វើការផ្លាស់ប្តូរសម្រាប់ការប្រកួតនេះ ប៉ុន្តែក្រឡេកទៅមើលកីឡាករនៅកៅអីបម្រុង សម្រាប់ការប្រកួតកាលពីថ្ងៃព្រហស្បតិ៍ ក្រុមរបស់ពួកគេគឺខ្លាំងជាងគូប្រកួត ហើយនោះជាមូលហេតុដែលពួកគេគួរតែអាចឡើងទៅកាន់ជុំទី៤។

Chelsea បានទទួលជោគជ័យច្រើនក្នុង FA Cup ថ្មីៗនេះ ច្រើនជាងគូប្រកួត។ ពួកគេបានឈ្នះពាននេះ ចំនួនប្រាំលើកក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។ 

ការប្រកួតចាញ់កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឱ្យពួកគេឈរនៅលេខ១០ ក្នុងក្របខ័ណ្ឌ Premier League ហើយវាកាន់តែពិបាកសម្រាប់ពួកគេក្នុង ដើម្បីជាប់ឈ្មោះទៅលេងប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។

Chelsea ប្រកួតឈ្នះតែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួត៦ចុងក្រោយ មុនពេលប្រកួតចាញ់ Man City ហើយបានត្រឹមតែស្មើជាមួយក្រុមដែលអាចនឹងត្រូវកាត់ចោល Nottingham Forest ។ ពួកគេប្រកួតចាញ់៣ប្រកួត​ចំណោម៤ប្រកួតក្រៅ​ដី​ចុង​ក្រោយ​ ហើយ​ពួក​គេក៏​បានប្រកួតចាញ់​ការ​ប្រកួត​មិត្ត​ភាព​ក្រៅ​ដី​ជាមួយ Aston Villa ផង​ដែរ។ 

ការព្យាករណ៍​ : Chelsea មិនមានទម្រង់លេងល្អចូលមកកាន់ការប្រកួតនេះទេ ហើយទំនងជានឹងធ្វើការផ្លាស់ប្តូរកីឡាករដែលបានប្រកួតចាញ់ Manchster City កាលពីថ្ងៃព្រហស្បតិ៍។ City នឹង​មានការផ្លាស់ប្តូរដូច​គ្នា ប៉ុន្តែ​ពួក​គេ​មាន​កីឡាករជំនួស​ក្រុម​ខ្លាំង​ជាង។ ការទស្សន៍ទាយរវាង Manchester City និង Chelsea របស់យើងនោះ គឺក្រុមម្ចាស់ផ្ទះនឹងក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង