AFF U-23 Championship 2022៖ កម្ពុជា និង​ទី​ម័​រ​ខាងកើត ក្រុម​ណា​ឡើងទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​?

ថ្ងៃទី​២០​កុម្ភៈ​នេះ ក្រុមយុវជន​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា ត្រូវ​ជួប​ជាមួយ​ក្រុមទី​ម័​រ​ខាងកើត​ក្នុង​ព្រឹត្តិការណ៍ AFF U-23 Championship 2022 សម្រាប់​ពូ​ល A ដែល​នេះ​ជាការ​ប្រកួត​ចុងក្រោយ​សម្រាប់​ពូ​ល​នេះ មិនតែប៉ុណ្ណោះ​ការប្រកួត​នេះ​គឺជា​ការ​សេចក្ដី​ចុងក្រោយ​ថា​តើ កម្ពុជា ឬ​ទី​ម័​រ​ខាងកើត ដែល​បាន​ឡើងទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​?

​តាមពិត​ក្នុងចំណោម​៤ ក្រុម​ក្នុង​ពូ​ល A កម្ពុជា​កំពុងតែ​ឈរ​នៅ​កំពូល​តារាង​ដោយ​លេង​២​ប្រកួត​ឈ្នះ​ទាំង​២​ប្រកួត​មាន​៦​ពិន្ទុ​ក្នុង​ដៃ​។ ចំពោះ​ក្រុមទី​ម័​រ​ខាងកើត​ឈរ​នៅ​លំដាប់​ទី​២​ក្នុង​តារាង ដោយ​លេង​២​ប្រកួត​ឈ្នះ​១​ប្រកួត និង​ស្មើ​មួយ​ប្រកួត​។ ហ្វីលីពីន​ឈរ​នៅ​លំដាប់​ទី​៣ ដោយ​លេង​២​ប្រកួត​ស្មើ​មួយ​ប្រកួត និង​ចាញ់​មួយ​ប្រកួត​មាន​១​ពិន្ទុ រីឯ​ក្រុម​ប្រ៊ុយណេ​នៅ​បាត​តារាង ដោយ​លេង​២​ប្រកួត​ចាញ់​ទាំ​២​ប្រកួត​។​

​សម្រាប់​ការប្រកួត​នេះ​ក្រុមទី​ម័​រ ត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​ទទួលបាន​៣​ពិ​ន្ទ​បន្ថែម​នោះ ក្រុម​របស់គេ​នឹង​បាន​៧​ពិន្ទុ ក្នុងខណៈដែល​កម្ពុជា​នៅ​រក្សា​៦​ពិន្ទុ​ដដែល​។ សម្រាប់​កម្ពុជា​វិញ បើ​មិន​បានឈ្នះ​គឺ​សុំ​ត្រឹមតែ​ស្មោះ​ប៉ុណ្ណោះ​ក៏បាន​ឡើងទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​ដែរ​។​

​លោក Ryo Hirose ជា​គ្រូបង្វឹក​របស់​កម្ពុជា បានធ្វើការ​កែលម្អ​ដល់​កូនក្រុម​របស់ខ្លួន​រាល់ពេល​ចប់​ការប្រកួត​។ ការមិន​មើលងាយ​គូប្រកួត​វា​ជា​រឿង​សំខាន់ ហេតុនេះ​ការប្រកួត​ត្រូវតែមាន​ស្មារតី​ក្រុម​ល្អ លេង​ដោយមាន​ទំនុកចិត្ត​លើ​គ្នា​ហើយ​ត្រូវ​ស្គាល់​ពីអ្វី​ដែល​ខ្លាំង និង​អ្វីដែល​ខ្សោយ​របស់​គូប្រកួត​។​

​ចំពោះ​លោក Fabio Maciel ដែលជា​គ្រូបង្វឹក​របស់​ទី​ម័​រ​ខាង​ក់ត​និយាយថា ការប្រកួត​សូមកុំ​ខ្វល់​ពី​រឿង​អ្នកគាំទ្រ សំខាន់​គឺ​លេង​ដោយ​ការ​សាមគ្គី​គ្នា​។ ត្រូវ​គិតគូរ​ពី​បច្ចេកទេស និង​ស្មារតី​ប្រកួត​នៅក្នុង​ទីលាន ព្រោះ​ការងារ​យើង​ជា​អ្នក​ប្រកួត រីឯ​អ្នកគាំទ្រ​វា​ជា​រឿង​របស់គេ​។ ការប្រកួត​មួយ​នេះ​ជឿថា ក្រុម​កម្ពុជា​នឹង​ទទួលបាន​កៅអី​សម្រាប់​វគ្គ​៤​ក្រុម​ចុងក្រោយ​។​

​ប្រកួត​សម្រាប់​ពូ​ល A នេះដែរ ក្រុម​ក្រុម​ហ្វីលីពីន​ជួប​ជាមួយ​ក្រុម​ប្រ៊ុយណេ ដែល​នេះ​គឺជា​ការប្រកួត​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ ព្រោះ​ក្រុម​ទាំង​២​នេះ​ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត​ដូចគ្នា​៕​

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង