មួយរយៈចុងក្រោយនេះ យើងឃើញថា កាតក្រហមបានចាប់ផ្តើមមានការកើនឡើងគួរឲ្យកត់សម្គាល់សម្រាប់ការប្រកួតនៅលីកកំពូលអេស្ប៉ាញ La Liga ដោយកីឡាករមួយរូបយ៉ាងតិចត្រូវបានបណ្តេញចេញក្នុងការប្រកួតពីរលើក ដែលស្ថិតិមួយនេះច្រើនជាងការប្រកួតនៅ Premier League ឆ្ងាយណាស់។
ទិន្នន័យដែលត្រូវបានតាមដានដោយការបោះពុម្ពផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Relevo បានគូសបញ្ជាក់ថា អាជ្ញាកណ្តាល La Liga ផ្តល់កាតក្រហមមួយក្នុងចំណោមការប្រកួតប្រមាណ 0.46ប្រកួត។ ចំណែកនៅ Premier League អាជ្ញាកណ្តាលបានបណ្តេញកីឡាករម្នាក់រៀងរាល់ការប្រកួត 12.5 ប្រកួត។
វាជារឿងស្រដៀងគ្នាជាមួយនឹងការប្រុងប្រយ័ត្នផងដែរ ព្រោះយោងតាម La Liga បង្ហាញការផ្តល់កាតលឿង 5.44 ក្នុងមួយប្រកួត ដែលប្រៀបធៀបទៅនិងចំនួន 3.6 របស់ Premier League៕