Lazio ត្រូវបានតម្រូវឲ្យបិទកីឡដ្ឋានមួយផ្នែក សម្រាប់ការប្រកួតក្នុងផ្ទះបន្ទាប់របស់ពួកគេ បន្ទាប់ពីអ្នកគាំទ្ររបស់ពួកគេបានធ្វើការរើសអើងពូជសាសន៍ ទៅលើកីឡាករ Samuel Umtiti និង Lameck Banda របស់ក្រុម Lecce។
ការប្រកួតក្នុងក្របខណ្ឌ Serie A នៅទឹកដី Lecce កាលពីថ្ងៃពុធត្រូវបញ្ឈប់ជាបណ្តោះអាសន្ន ដោយអាជ្ញាកណ្តាល បានលឺការស្រែកដាក់កីឡាករទាំងពីរពីតំបន់អ្នកគាំទ្រ Lazio ដែលធ្វើឲ្យ Umtiti ស្រក់ទឹកភ្នែកដោយសារតែការរើសអើងនោះ គឺសំដៅមកលើគាត់។
អាជ្ញាធរអ៊ីតាលីបានដាក់អោយមានបម្រាម នៃកីឡដ្ឋានមួយផ្នែក សម្រាប់ការប្រកួតបន្ទាប់របស់ Lazio នៅកីឡដ្ឋាន Stadio Olimpico ដោយត្រូវជួបជាមួយក្រុម Empoli នៅថ្ងៃអាទិត្យនេះ។
អ្វីដែលគួរឲ្យហួសចិត្តនោះគឺ រឿងរ៉ាវមួយនេះ មិនមែនជាលើកដំបូងសម្រាប់ក្រុម Lazio នោះឡើយ ព្រោះធ្លាប់កើតឡើងជាញឹកញយមកហើយ៕