ខ្សែការពារក្រុម Newcastle និងអង់គ្លេស Kieran Trippier បានបង្ហាញពីការលំបាកក្នុងការការពារ Lionel Messi បន្ទាប់ពីបានប្រកួតតតាំងជាមួយគ្នាជាច្រើនសារនៅ La Liga ក្នុងនាមជាអតីតកីឡាកររបស់ក្រុម Atletico Madrid។
Kieran Trippier បានបង្ហើបថា គ្រូបង្វឹកក្រុម Atletico Madrid លោក Diego Simeone មានពាក្យណែនាំតែមួយម៉ាត់ប៉ុណ្ណោះ នៅពេលដែលនិយាយអំពីការព្យាយាមបញ្ឈប់ Lionel Messi មិនឲ្យមានបាល់លេង។
កីឡាកររូបនេះបានបញ្ជាក់ថា "និយាយតាមត្រង់ទៅ អ្នកមិនអាចបញ្ឈប់គេបានទេ។ វាជារឿងមួយអស់សំណើចព្រោះលោក Simeone ជាគ្រូបង្វឹកហើយគាត់ជាជនជាតិអាហ្សង់ទីន ដោយមុនការប្រកួតទល់និង Messi គាត់តែងតែនិយាយថា យើងមិនអាចធ្វើអ្វីបានក្រៅពីបួងសួងនោះទេ ព្រោះគេជាកីឡាករដែលល្អមួយរូប"៕