ពាក្យថាជោគជ័យមិនចេះឈប់ឈររបស់ក្រុមកំពូលតារាងលីកកំពូលអ៊ីតាលី Serie A គឺក្រុម Napoli បានដើរមកដល់ភាគបញ្ចប់ ដោយសារតែស្នាដៃក្រុមម្ចាស់ផ្ទះ Inter Milan ក្នុងការប្រកួតនៅកីឡដ្ឋាន San Siro។
កីឡាករ Federico Dimarco បានបញ្ជូនបាល់យ៉ាងស្អាតចូលទៅក្នុងតំបន់គ្រោះថ្នាក់ ដើម្បីបង្កជាភាពងាយស្រួលសម្រាប់ Edin Dzeko ក្នុងការបញ្ចប់ទីដើម្បីជួយឲ្យក្រុមរបស់លោក Simone Inzhagi យកឈ្នះក្រុម Napoli ក្នុងលទ្ធផល 1:0។ គម្លាតពិន្ទុរបស់ក្រុម Napoli ពីក្រុមលេខ2 កាន់តែមានកម្រិតទាប ដោយសារភ្លាត់ចាញ់ Inter Milan ស្របពេលដែល AC Milan ក៏ទើបតែបានទៅយក៣ពិន្ទុពីក្រុមម្ចាស់ផ្ទះ Salernitana ផងដែរ៕