Spurs ចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីប្រកួតចាញ់ Aston Villa ២-០ ក្នុងការប្រកួតនៅក្នុងថ្ងៃចូលឆ្នាំថ្មី។ ពួកគេមើលទៅមិនសូវលេងបានល្អទេ ក្នុងការប្រកួតទាំងពីរ បន្ទាប់ពីបញ្ចប់ការសម្រាកការប្រកួត World Cup ហើយមុនពេលការប្រកួតចាញ់នេះ ពួកគេទើបតែប្រកួតស្មើ ២-២ នៅក្រៅដីទល់និងក្រុម Brentford។
បច្ចុប្បន្ន Spurs កំពុងឈរនៅលេខ៥ ដោយមាន៣០ពិន្ទុ ដោយលេងបាន១៧ប្រកួត។ កំណត់ត្រាថ្មីៗរបស់ពួកគេរួមមាន ឈ្នះ២ប្រកួត ស្មើ១ប្រកួត និងចាញ់៣ប្រកួត ក្នុងការលេង៦ប្រកួតចុងក្រោយ។
Harry Kane នៅតែជាតារាសំណាងរបស់ Spurs ដ៏ដែរ ដោយស៊ុតបញ្ចូលទីបាន១៣គ្រាប់ នៅរដូវកាលនេះ ឈរទីពីរបន្ទាប់ពីកីឡាករ Erling Haaland ។
ទន្ទឹមនឹងនេះដែរ Palace កំពុងតែឡើងជើង បន្ទាប់ពីបានប្រកួតឈ្នះលើ Bournemouth ដោយគ្រាប់បាល់ពីរគ្រាប់ ដោយគ្មានការរបូតគ្រាប់បាល់នោះទេ។
ពួកគេបានលេងឈ្នះ៣ប្រកួត និងចាញ់៣ប្រកួតក្នុង៦ប្រកួតចុងក្រោយ ដែលធ្វើឱ្យពួកគេឡើងមកឈរនៅលេខ១១ ដោយមាន២២ពិន្ទុ។
ទម្រង់លេងក្នុងដីរបស់ Palace មានកំរឹតមិនល្អ ហើយក៏មិនអាក្រក់នោះទេ ក្នុងរដូវកាលនេះ ដោយមានជ័យជម្នះ៤ប្រកួត ស្មើ១ប្រកួត និងចាញ់៣ប្រកួតនៅកីឡដ្ឋាន Selhurst Park ។ ការឈ្នះការប្រកួតនេះសម្រាប់ Palace អាចនឹងជួយឱ្យពួកគេឡើងទៅឈរនៅពាក់កណ្តាលកំពូលតារាង។
ការព្យាករណ៍ : ក្រុមទាំងពីរនឹងមានអារម្មណ៍ថា ពួកគេអាចនឹងដើរចេញជាមួយនឹងជ័យជម្នះ ក្នុងការប្រកួតនេះ ហើយទំនងជាពឹងផ្អែកលើការស៊ុតបញ្ចូលទីគូប្រកួតរបស់ពួកគេ ជាជាងព្យាយាមការប្រើទម្រង់ការពារ។
ជម្រើសគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់ មើលទៅហាក់ដូចជារំពឹងមានភាគរយច្រើន ប៉ុន្តែជម្រើសក្រុមទាំងពីរក្នុងការស៊ុតបញ្ចូលទីគ្នា ជាជម្រើសដែលមានសុវត្ថិភាពជាង។ ការទស្សន៍ទាយរវាង Crystal Palace និង Tottenham Hotspur គឺក្រុមទាំងពីរនឹងធ្វើការស៊ុតបញ្ចូលទីគ្នា៕