ក្រុមម្ចាស់ពាន La Liga និង UEFA Champions League អធិរាជស Real Madrid ស្ទើរតែលេងមិនឈ្នះក្រុមមកពីលីកទី4របស់អេស្ប៉ាញ Cacereno ក្នុងពានរង្វាន់ក្នុងស្រុក Copa del Rey ទៅហើយ ប៉ុន្តែកីឡាករវ័យក្មេងរបស់ខ្លួនជាអ្នកជួយសង្គ្រោះបាន។
ក្រុមរបស់លោក Carlo Ancelotti បានចាប់ផ្តើមការប្រកួតទាំងគ្មានវត្តមានខ្សែប្រយុទ្ធជួរមុខរបស់ខ្លួន ហើយនេះអាចជាមូលហេតុចម្បងដែលក្រុមមួយនេះ ស្ទើរតែមិនអាចចាក់ទម្លុះចូលទៅតំបន់ការពាររបស់ក្រុម Cacereno ចាប់តាំងពីវគ្គទី1មកម្ល៉េះ។
ចូលមកដល់នាទីទី69 ទើប Real Madrid អាចសម្រេចមួយគ្រាប់ដែលបានរក្សាដល់ចប់ការប្រកួត ដោយស្នាដៃកីឡាករខ្សែប្រយុទ្ធស្លាបឆ្វេងវ័យក្មេង Rodrygo Goes។ ស្ថិតក្រោមតំណែងដែលរួបគេចូលចិត្តលេង Rodrygo បានបង្ហាញពីគុណភាពដ៏ល្អអស្ចារ្យ ជួយឲ្យក្រុម Real Madrid មានសមត្ថភាពកក់កៅអីឡើងទៅវគ្កបន្តបាន៕