Manchester United មានការប្រកួតក្នុងដីដំបូងនៅក្នុងឆ្នាំ២០២៣ ជាមួយនិង Bournemouth ដោយរំពឹងបន្តដំណើរការដ៏ល្អដែលពួកគេ ទើបទទួលបានក្នុងការប្រកួតថ្មីៗ។
Manchester United បានយកឈ្នះការប្រកួត ១-០ ដោយកីឡាករ Marcus Rashford ដែលជាកីឡាករបំរុងបន្ទាប់ពីប្តូរចូល ដើម្បីដណ្តើមយកជ័យជម្នះ។
នោះគឺជាការប្រកួតដែលគ្មានរបូតគ្រាប់បាល់ជាប់ៗគ្នា របស់ United ហើយក្នុងលីគពួកគេក៏ធ្វើបានល្អផងដែរ ដោយស៊ុតបញ្ចូលទី៣ប្រកួតចុងក្រោយ និងប្រកួតឈ្នះ៤ ក្នុងចំណោម៥ប្រកួតចុងក្រោយ។
ការប្រកួតនាពេលថ្មីៗនេះរបស់ Bournemouth គឺផ្ទុយទាំងស្រុងពី United ពួកគេចូលមកក្នុងការប្រកួតនេះ ដោយមិនមានប្រកួតឈ្នះ៣ប្រកួតចុងក្រោយ ហើយក៏មិនអាចរកគ្រាប់បាល់បានផងដែរ ក្នុងការប្រកួតទាំង៣ប្រកួតនោះ។
Bournemouth បរាជ័យក្នុងលទ្ធផល ២-០ ជាប់ៗគ្នា ដោយក្នុងការប្រកួតចុងក្រោយនេះ ពួកគេប្រកួត Crystal Palace ពួកគេបានរបូតគ្រាប់បាល់២គ្រាប់ក្នុងតង់ទីមួយ ហើយក៏ចាញ់នៅពេលបញ្ចប់ការប្រកួត។
នៅក្នុងការប្រកួតលីគ៤ប្រកួត ចំណោម៥ប្រកួតចុងក្រោយ ពួកគេបានរបូតគ្រាប់បាល់២គ្រាប់ ឬច្រើនជាងនេះ ហើយការប្រកួតលីគ៣ប្រកួត ចំណោម៥ប្រកួតចុងក្រោយ ក៏មានគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់ផងដែរ។
ការព្យាករណ៍ : Manchester United ជាក្រុមដែលមានប្រៀបជាងនៅក្នុងការប្រកួតនេះ មិនមែនដោយសារតែពួកគេលេងនៅក្នុងដីនោះទេ ប៉ុន្តែពួកគេធ្វើបានល្អជាងបើប្រៀបធៀបទៅនិង Bournemouth។ Bournemouth មិនអាចរកគ្រាប់បាល់បាននោះទេ ក្នុងការប្រកួត២លើកចុងក្រោយ ដោយប្រកួតចាញ់ទាំងពីរប្រកួត ហើយដូច្នេះសម្រាប់ការប្រកួតរវាង Manchester United និង Bournemouth យើងគាំទ្រ Manchester United នឹងប្រកួតឈ្នះជាមួយដោយមិនមានរបូតគ្រាប់បាល់៕