ព្រឹត្តិការណ៍ AFF U-23 Championship 2022 សម្រាប់ថ្ងៃទី១៩ កុម្ភៈនេះ គឺជាការប្រកួតសម្រាប់ពូល C ដែលពូលនេះមានតែ៣ក្រុមប៉ុណ្ណោះ គឺថៃ វៀតណាម និង សឹង្ហបូរី ។
សឹង្ហបូរីបានជួបជាមួយក្រុមថៃរួចហើយដែលក្នុងជំនួបនោះក្រុមថៃបានទទួលជ័យជំនះលើក្រុមសឹង្ហបូរីក្នុងលទ្ធផល៣ ទល់ ១។ ជ័យជំនះនេះធ្វើឲ្យក្រុមថៃមាន៣ពិន្ទុស្ថិតនៅកំពូលតារាងជាបណ្ដោះអាសន្ន។ ចំពោះ សឹង្ហបូរី ០ ពិន្ទុ រីឯវៀតណាមវិញនេះជាការប្រកួតលើកទីមួយរបស់គេ។
ការប្រកួតថ្ងៃនេះទាំងវៀតណាម ទាំងសឹង្ហបូរីសុទ្ធតែត្រូវការឈ្នះដូចគ្នា។ ប្រសិនបើវៀតណាមឈ្នះនោះក្រុមរបស់គេនឹងត្រូវប្រកួតចុងក្រោយជាមួយក្រុមថៃដើម្បីប្រជែងយកកៅអីសម្រាប់វគ្គ៤ក្រុមចុងក្រោយ។ប្រសិនបើវៀតណាមចាញ់វិញនោះថៃដែលត្រូវប្រកួតជាមួយវៀតណាមចុងក្រោយបើបានត្រឹមតែស្មើពិន្ទុក៏បានឡើងទៅវគ្គ៤ក្រុមចុងក្រោយដែរ ។ តែបើវៀតណាមឈ្នះថៃនោះត្រូវគិតផលសងពិន្ទុក្នុងជំនួបរវាងថៃជាមួយសឹង្ហបូរី និង ផលសងក្នុងជំនួបរវាងវៀតណាម និង សឹង្ហបូរី ។ ដូច្នេះតើពូល C ក្រុមណាជួបសំណាងល្អ?