ក្រោយរងបរាជ័យក្នុងលទ្ធផល ៣:១ ទៅលើក្រុមម្ចាស់ផ្ទះ Brentford ក្នុងកីឡដ្ឋាន GTech Community Stadium អ្នកចាត់ការទូទៅក្លិបហង្សក្រហម Liverpool បានសម្រេចចេញមុខនិយាយពីការផ្លាស់ប្តូរកីឡាករយ៉ាងចម្លែក កាលពីចុងតង់ទី១។
ពាក់ព័ន្ធនិងការផ្លាស់ប្តូរកីឡាករ Virgil van Dijk, Kostas Tsimikas និង Harvey Elliot នោះអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់រូបនេះបានលើកឡើងថា "សង្ឃឹមថាមិនអីទេ។ សម្រាប់ Virgil គេមានអារម្មណ៍ថាសាច់ដុំរបស់គាត់ធ្វើទុក្ខបន្តិច ប៉ុន្តែបាននិយាយថាគាត់មិនអីទេ។ ពីរនាក់ទៀតគឺជាកលល្បិច យើងអាចនាំ Naby ដែលលេងបានល្អណាស់ ហើយ Robbo ដែលសកម្មភាពដំបូងរបស់គាត់បន្ទាប់ពីចូលលេងភ្លាម គឺជាអ្វីដែលយើងត្រូវការ ល្បឿននោះនៅពីក្រោយ។ នោះហើយជាមូលហេតុ"៕