ការផ្លាស់ទៅក្លិប Al-Nassr របស់ខ្សែប្រយុទ្ធ Cristiano Ronaldo អាចជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែយោងតាមប្រភពដ៏ជិតដិតមួយបាននិយាយថា កីឡាកររូបនេះធ្លាប់រង់ចាំសំណើពីក្លិបចាស់របស់ខ្លួន មុនសម្រេចជ្រើសរើសជម្រើសចុងក្រោយ ក្នុងការទៅលេងនៅលីកកំពូលអារ៉ាប៊ីសាអូឌីត។
សារព័ត៌មានអេស្ប៉ាញ MARCA បានទម្លាយឲ្យដឹងថា កីឡាករវ័យ៣៧ឆ្នាំរូបនេះ ធ្លាប់រង់ចាំក្លិប Real Madrid ដើម្បីនាំយកខ្លួនទៅលេងនៅ Santiago Bernabeu សាជាថ្មី បន្ទាប់ពីបានផ្តាច់កុងត្រាជាផ្លូវការជាមួយក្លិបបិសាចក្រហម Manchester United កាលពីខែវិច្ឆិកា។
ប៉ុន្តែក្លិបយក្សអេស្ប៉ាញ ហាក់មិនបានបង្ហាញពីចំណាប់អារម្មណ៍ចង់បាន Ronaldo ទៅវិញឡើយ ជាហេតុដែល Ronaldo ដើរដល់ជម្រើសចុងក្រោយ គឺការទៅលេងនៅក្លិប Al-Nassr របស់អារ៉ាប៊ីសាអូឌីតទៅវិញ៕