Tottenham បានពុះពារយ៉ាងលំបាកពីការស៊ុតបាល់បញ្ចូលទីពីរគ្រាប់ដើម្បីតាមបានស្មើ ២-២ ពេលប្រកួតជាមួយ Brentford ក្នុងការប្រកួតចុងក្រោយ។ កីឡាករ Harry Kane និង Pierre Emil Højbjerg ជាអ្នករកគ្រាប់បាល់នៅក្នុងតង់ទី២ ដែលជួយឱ្យ Spurs ទទួលបានមួយពិន្ទុ ហើយ ពួកគេរំពឹងថា អាចបង្ហាញទម្រង់ការពារប្រសើរជាងមុន ដោយចូលមកក្នុងការប្រកួតនេះ ជាមួយនឹងការឈ្នះតែ២ប្រកួតក្នុងការប្រកួតលីគ៦ប្រកួត។
ខណៈពេលដែលពួកគេគឺជាក្រុមមួយក្នុងចំណោមក្រុមប្រយុទ្ធល្អបំផុតទី៣នៅក្នុងលីគ Spurs ក៏បានបង្ហាញពីទម្រង់ការពារខ្សោយបំផុត ក្នុងចំណោមក្រុមកំពូលទាំង៨ បន្ទាប់ពីមានចំនួនគ្រាប់បាល់របូត២៣គ្រាប់ក្នុង១៦ការប្រកួត។
ផ្ទុយទៅវិញ Aston Villa ទើបតែប្រកួតចាញ់ Liverpool ៣-១ នេះជាការចាញ់លើកទី៣ សម្រាប់ពួកគេក្នុងការប្រកួតចំនួន៥ប្រកួត ហើយវាជាចម្ងល់បន្តិចដែលពួកគេចូលមកកាន់ការប្រកួតនេះ ក្នុងនាមជាក្រុមលេងមិនសូវល្អ។
ការប្រកួតរបស់ពួកគេជារើយៗមានគ្រាប់បាល់ច្រើន ដែលគ្រប់ការប្រកួតទាំង៧លើកចុងក្រោយនេះ មានគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់។ ទោះយ៉ាងណាក៏ដោយ ការប្រកួតក្រៅដីរបស់ពួកគេគឺលេងមិនល្អទេ ក្នុងការប្រកួតក្រៅដី៩ប្រកួតចុងក្រោយ ពួកគេឈ្នះ១ប្រកួត ស្មើ២ប្រកួត និងចាញ់៦ប្រកួត។ ពួកគេបានបរាជ័យក្នុងការរកគ្រាប់បាល់ក្នុងការប្រកួតក្រៅដី៣ប្រកួត ហើយគ្មានរបូតគ្រាប់តែ១ប្រកួតប៉ុណ្ណោះក្នុងការប្រកួតក្រៅដីចំនួន៥ប្រកួត។
ការព្យាករណ៍ : Tottenham មានដំណើរការប្រកួតដ៏ល្អក្នុងដីបើប្រៀបធៀបទៅនឹង Aston Villa ហើយនេះគួរតែចំណុចលេចធ្លោក្នុងការប្រកួតនេះ ខណៈដែលពួកគេរំពឹងការចាប់ផ្តើមឆ្នាំថ្មីក្នុងកម្រិតខ្ពស់។
តែទោះជាយ៉ាងណា ក្រុមម្ចាស់ផ្ទះមានចំណុចដែលគួរឱ្យព្រួយបារម្ភនោះគឺទម្រង់ការពារ ហើយ Aston Villa នឹងអាចធ្វើការវាយបកចំពោះបញ្ហានេះ។ ខណៈដែលយើងរំពឹងថាការពេញចិត្តក្នុងថ្ងៃនេះ សម្រាប់ការប្រកួតរវាង Tottenham Hotspur និង Aston Villa យើងព្យាករណ៍ថា ក្រុមម្ចាស់ផ្ទះគឺជាអ្នកឈ្នះ ប៉ុន្តែក្នុងនោះក្រុមទាំងពីរក៏នឹងមានការស៊ុតបញ្ចូលទីគ្នាផងដែរ៕