Arsenal ពេលនេះកាន់តែមានជំនឿចិត្តចំពោះក្តីសង្ឃឹមលើកពាន English Premier League ក្រោយការប្រកួតស្មើ ១-១ របស់ Manchester City ជាមួយ Everton មុន Arsenal យកឈ្នះជាមួយនឹង Brighton។
ខ្សែប្រយុទ្ធវ័យក្មេង Bukayo Saka បាននិយាយថា ការប្រកួតស្មើ ១-១ របស់ Manchester City ទល់នឹង Everton កាលពីថ្ងៃសៅរ៍ បានផ្តល់ឲ្យពួកគេនូវកម្លាំងចិត្តដែលត្រូវការ ដើម្បីយកឈ្នះលើក្រុម Brighton ជាហេតុធ្វើឲ្យក្រុមកាំភ្លើងធំបានយកឈ្នះ ៤-២ ទៅលើ Brighton។
Saka បាននិយាយប្រាប់ BBC ក្រោយការប្រកួតថា "យើងគ្រាន់តែព្យាយាម និងផ្តោតលើខ្លួនយើង ប៉ុន្តែនៅពេលដែលយើងបានឮលទ្ធផលនោះ វាបានផ្តល់ឱ្យយើងនូវកម្លាំងចិត្តបន្ថែមក្នុងការព្យាយាម និងព្យាយាម ដើម្បីទទួលបានលទ្ធផលនៅថ្ងៃនេះ"៕