គ្រូបង្វឹកក្លិប Everton លោក Frank Lampard បានបង្ហើបថា គាត់បានព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធ Erling Haaland របស់ក្លិប Manchester City អំឡុងពេលគាត់នៅជាអ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea។
Lampard បានប្រាប់អ្នកយកព័ត៌មានមុនការប្រកួតរបស់ Everton ទល់និង Man City ថា "Haaland គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយជាអ្នកលេងកម្រិតកំពូលបំផុត មិនថានៅលីកណាក៏ដោយ។ ខ្ញុំបានបង្វឹកគាត់ក្នុងការប្រកួតមុនបើករដូវកាល នៅពេលដែលគាត់លេងឲ្យក្លិប Salzburg ។ ខ្ញុំបានព្យាយាមចុះហត្ថលេខាគាត់ឲ្យ Chelsea ប៉ុន្តែរឿងនេះមិនដែលកើតឡើងទាល់តែសោះ"៕