Wolverhampton Wanderers អាចឡើងផុតពីបាតតារាងបាន ប្រសិនបើពួគេឈ្នះការប្រកួតនេះ។ ពួកគេស្ថិតឈរនៅលេខ១៨ ក្នុងតារាង និងជាម្ចាស់ផ្ទះដែលត្រូវជួបជាមួយ Manchester United ដែលឈរនៅលេខ៥ក្នុងក្របខ័ណ្ឌ Premier League។
បច្ចុប្បន្ននេះពួកគេមានគម្លាត១ពិន្ទុ ពីតំបន់សុវត្ថិភាពប៉ុណ្ណោះ បន្ទាប់ពីការប្រកួតលីគ៥ប្រកួតដោយគ្មានការឈ្នះ។ ក្នុងរដូវកាលនេះមានតែការឈ្នះ Premier League ៣ប្រកួតប៉ុណ្ណោះ ដែលការប្រកួតឈ្នះនោះ កើតឡើងនៅពេលដែលពួកគេ ប៉ះជាមួយក្រុម៣នៅក្នុងក្រុមបាតតារាងទាំង៤។
ការស្វែងរកគ្រាប់បាល់ គឺជាបញ្ហាចម្បងសម្រាប់ពួកគេក្នុងរដូវកាលនេះ ហើយការស៊ុតបញ្ចូលទី២គ្រាប់ យកឈ្នះលើក្រុម Everton ដែលនោះ ជាការស៊ុតបញ្ចូលទីគ្រាប់បាល់២គ្រាប់ ជាលើកទី២ ក្នុងរដូវកាលនេះ។
Manchester United បានយកឈ្នះលើក្រុម Nottingham Forest ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃអង្គារ ហើយបច្ចុប្បន្ននេះពួកគេតាមពីក្រោយក្រុមលេខ៤ Tottenham តែ១ពិន្ទុ ជាមួយនឹងសល់ការប្រកួតក្នុងដៃ។
ទម្រង់លេងក្រៅដី៨ប្រកួត មានការប្រកួតឈ្នះ៤លើក ប៉ុន្តែពួកគេនៅតែមានភាពខុសគ្នា ជាមួយគ្រាប់បាល់-៥គ្រាប់។ គ្រាប់បាល់១៦គ្រាប់ ត្រូវបានរបូតក្នុងការប្រកួតក្រៅដី៨ប្រកួត ប៉ុន្តែ ១៣គ្រាប់កើតឡើងពីការប្រកួតចាញ់ Brentford, Manchester City និង Aston Villa ។ នៅសល់៣គ្រាប់ប៉ុណ្ណោះដែលរបូតចេញពីការប្រកួត៥លើកដទៃទៀត។
ការព្យាករណ៍ : Wolves នៅតែស្ថិតក្នុងក្រុមបាតតារាងទាំង៣ ប៉ុន្តែការឈ្នះនឹងបង្កើតក្តីសង្ឃឹម និងបង្កើនទំនុកចិត្តសម្រាប់ពួកគេ។ ការចាប់ផ្តើមរដូវកាលមិនល្អរបស់ Manchester United ស្ទើរតែត្រូវបានគេបំភ្លេចចោលទៅហើយ ជាមួយនឹងទម្រង់លេងដ៏ល្អរបស់ Rashford ពួកគេប្រាកដជាក្រុមដែលពិបាកនឹងធ្វើការយកឈ្នះ។ ការទស្សន៍ទាយរវាង Wolverhampton Wanderers និង Manchester United របស់យើងគឺ United ជាអ្នកឈ្នះក្នុងការប្រកួតនេះ៕