Liverpool ទើបតែប្រកួតឈ្នះ ៣-១ លើក្រុម Aston Villa ដោយងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចេញពី League Cup ក្នុងការប្រកួតទល់ Manchester City ដែលបញ្ចប់ដោយលទ្ធផល ៣-២ ។
ពួកគេមាន៥ពិន្ទុ ឃ្លាតពីក្រុមកំពូលទាំងបួន ការប្រកួតឈ្នះ៣លើកជាប់ៗគ្នាក្នុងលីគគួរតែធ្វើឱ្យ Liverpool នូវកម្លាំងជំរុញដែលពួកគេត្រូវការ ប៉ុន្តែក្នុងការប្រកួតលីគ៥ប្រកួត ពួកគេរបូតគ្រាប់បាល់គ្រប់ប្រកួត។
Liverpool មិនបានស៊ុតបញ្ចូលទីគូប្រកួតតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតលីគ ១០ប្រកួតចុងក្រោយ ហើយសម្រាប់ការប្រកួតក្នុងដីពួកគេប្រកួតចាញ់តែ ១ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួតលីគចំនួន៣១ប្រកួត។
ផ្ទុយទៅវិញ Leicester City រំពឹងក្នុងការការកែលម្អលើទម្រង់លេងមិនល្អរបស់ពួកគេឡើងវិញ នៅពេលប្រកួតទល់នឹង Newcastle United ក្នុងការប្រកួតចុងក្រោយ។
ខណៈពេលដែលពួកគេប្រកួតឈ្នះ ៤ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយ Leicester City បានគ្រប់គ្រងការឈ្នះ៣ប្រកួត ក្នុងចំណោម៥ប្រកួតក្នុងលីគតែឯង និងមិនមានរបូតគ្រាប់បាល់៣ប្រកួត នៅក្នុងដំណើរការប្រកួតនោះ។
ការឈ្នះ៣ប្រកួតជាប់ៗគ្នាក្នុងលីគ ជាមួយនឹងការប្រកួតដែលគ្មានរបូតគ្រាប់បាល់ នឹងផ្តល់ឱ្យពួកគេនូវទំនុកចិត្តឆ្ពោះទៅកាន់កីឡដ្ឋាន Anfield ប៉ុន្តែ Leicester City ត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះលើក្រុមហង្សក្រហមនៅលើទីលានវាលស្មៅ។
ការព្យាករណ៍ : ការប្រកួតចាញ់របស់ Leicester City ក្នុងការប្រកួតចុងក្រោយ ដោយបានបណ្តោយឱ្យរបូតគ្រាប់បាល់ដំបូង និងជាការចាញ់មួយដ៏ធំ។ ក្នុងការប្រកួតនេះពួកគេត្រូវជួបLiverpool ក្នុងទម្រង់លេងដ៏ល្អ ហើយពួកគេប្រាកដជាត្រូវព្យាយាមបន្តិច។ ទោះបីជា Leicester ធ្វើបានល្អក្នុងការប្រកួតក្រៅដីថ្មីៗ ក្នុងលីគក៏ដោយ យើងនៅតែគាំទ្រក្រុមម្ចាស់ផ្ទះ ដើម្បីយកឈ្នះនៅក្នុងការប្រកួតនេះ។ ដូច្នេះក្នុងការប្រកួតរវាង Liverpool និង Leicester City ការទស្សន៍ទាយរបស់យើងគឺ Liverpool ជាអ្នកឈ្នះ៕