ក្រុមមេឃខៀវគឺជាក្រុមការពារតំណែងជើងឯកអង់គ្លេស ហើយពួកគេបានបង្កើតភាពខ្លាំងគ្មានគូប្រៀបរបស់ពួកគេរួចទៅហើយនាពេលបច្ចុប្បន្ននេះ។ ពិតណាស់ ពួកគេមានទម្រង់លេងអស្ចារ្យខ្លាំងពេក រហូតគេមិនចាំបាច់សន្និដ្ឋានវែងឆ្ងាយទេថា ពួកគេនឹងលើកពាន EPL យ៉ាងងាយស្រួលនៅរដូវកាលនេះ។
គិតត្រឹមពេលនេះ ពួកគេកំពុងឈរនៅលើកំពូលតារាងដោយមាន៩ពិន្ទុលើក្រុមលេខ២ Liverpool។ ពួកគេក៏បានស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងការប្រកួតផងដែរ ហើយក៏របូតគ្រាប់បាល់តិចបំផុតផងដែរ។
ស្របពេលជាមួយគ្នានេះដែរ Spurs កំពុងឆ្លងកាត់ការប្រកួតចាញ់ហើយចាញ់ទៀតជាច្រើនលើកជាប់ៗគ្នា ហើយពួកគេក៏របូតគ្រាប់បាល់ច្រើនផងដែរ។ ពួកគេក៏មិនបានបង្ហាញទម្រង់លេងឱ្យល្អណាមួយនៅឡើយដែរនៅក្រៅទឹកដីរដូវកាលនេះ។
តាមមើលទៅ យើងរំពឹង Manchester City ឈ្នះយ៉ាងងាយស្រួលនៅក្នុងទឹកដីរបស់ពួកគេក្នុងលទ្ធផលប៉ាន់ស្មាន ៤-១៕