Arsenal កំពុងតែរងការខកចិត្តជាខ្លាំង បន្ទាប់ពីការដាកស្នើទិញក្នុងតម្លៃ ៥៥លានផោន សម្រាប់កីឡាករ Mykhailo Mudryk ត្រូវបានច្រានចោលដោយក្រុម Shakhtar Donetsk នៃប្រទេសអ៊ុយក្រែន។
Mikel Arteta និង Arsenal កំពុងតែខ្នះខ្នែងស្វែងរកខ្សែប្រយុទ្ធថ្មី បន្ទាប់ពីរបួសរបស់ Gabriel Jesus មើលទៅអាចនឹងរក្សាកីឡាករប្រេស៊ីលរូបនេះ មិនឲ្យលេងរហូតដល់ចុងខែកុម្ភៈ។
Mudryk ជាក្តីសង្ឃឹមខ្ពស់ក្នុងបញ្ជីកីឡាកររបស់ពួកគេ ប៉ុន្តែតម្លៃដែល Arsenal បានផ្តល់ឲ្យទៅ Shakhtar ស្ថិតនៅកម្រិតទាបពេក ជាហេតុធ្វើឲ្យក្លិបអ៊ុយក្រែនមួយនេះ ច្រានចោលការដេញថ្លៃជាផ្លូវការលើកដំបូងរបស់ក្រុមកំពូលតារាង English Premier League៕