PSG ហាក់កំពុងតែឈានទៅកាន់ការឈ្នះពាន Ligue 1 ម្តងទៀតហើយកំពុងរំពឹងបន្តការនាំមុខ ដែលពួកគេត្រូវជួបក្រុមដែលកំពុងជួបការលំបាក Strasbourg ក្នុងការប្រកួតលីគ។
ក្លឹបយក្សរបស់បារាំងដែលជាម្ចាស់ផ្ទះ ក្នុងការប្រកួតនេះមាន ៤១ពិន្ទុ ដែលនាំមុខ៣០ពិន្ទុ លើក្រុមភ្ញៀវឈានចូលមកការប្រកួតនេះ។ ៤៥ពិន្ទុដែលអាចមាននៅក្នុង Ligue 1 រដូវកាលនេះ PSG ខ្វះតែ៤ទៀតប៉ុណ្ណោះ ហើយពួកគេនៅតែមិនស្គាល់ចាញ់ក្នុងលីគ។
ពួកគេតែប្រាកដថា គ្រប់ការប្រកួតនឹងទទួលបាន៣ពិន្ទុ ហើយវានឹងមានការខកចិត្តមួយប្រសិនបើពួកធ្វើមិនបាន ជាពិសេសនោះ គឺការស៊ុតបញ្ចូលទីពីរ ឬច្រើនគ្រាប់ ក្នុងចំណោម៤ប្រកួតចុងក្រោយ និងមិនមានរបូតគ្រាប់បាល់ ៣ប្រកួត ក្នុងការប្រកួតលីគ៥ចុងក្រោយ។
ពួកគេក៏បានប្រកួតឈ្នះ៥ប្រកួតជាប់ៗគ្នា នៅក្នុងផ្ទះផងដែរ ហើយខណៈពេលដែលកីឡាករមួយចំនួន ត្រូវបានគេរំពឹងថា នឹងខកខានការប្រកួតនេះ ក្រុមម្ចាស់ផ្ទះនឹងនៅតែខ្លាំងដ៏ដែរ។
ដោយឡែក Strasbourg កំពុងតែស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរ ដោយបានប្រកួតឈ្នះតែ១ប្រកួតគត់ ក្នុងចំណោម១៥ប្រកួតក្នុង Ligue 1 នៅរដូវកាលនេះ។ ពួកគេប្រឈមមុខនឹងក្រុមដែលមានកំណត់ត្រាជ័យជម្នះច្រើនជាងពួកគេ១២ប្រកួត ហើយរំពឹងថានឹងអាចទទួលបាន៣ពិន្ទុដែលអាចនឹងធ្វើឱ្យពួកគេឆ្លងផុតចេញពីតំបន់កាត់ចោល។
Strasbourg មិនបានឈ្នះការប្រកួត Ligue 1 ចំនួន៥ប្រកួតចុងក្រោយនេះ ហើយក្នុងចំណោមការប្រកួត៤នោះ ពួកគេបានរបូតគ្រាប់បាល់ពីរគ្រាប់ឬលេីសពីរគ្រាប់។ ពួកគេបានស៊ុតបញ្ចូលទីច្រើនជាង១គ្រាប់ក្នុងការប្រកួត៣លើកក្នុងចំណោម៤ប្រកួតចុងក្រោយ ហើយពួកគេមានបំណងបន្តដំណើរឆ្ពោះទៅមកកាន់ការប្រកួតនេះ។
ការព្យាករណ៍ : PSG គឺជាក្រុមដែលជាទីពេញចិត្តក្នុងការប្រកួតនេះ ហើយឧបសគ្គដែលពួកគេនឹងត្រូវដោះស្រាយនៅទីនេះ គឺការបំបែកខ្សែការពាររបស់ Strasbourg ។ ពួកគេនឹងអវត្តមាន Messi ប៉ុន្តែនៅមានកីឡាករដែលអាចបំប៉ោងសំណាញ់ទី Mbappe និង Neymar ។ ក្រឡេកមើលគុណភាពក្នុងក្រុមទាំងពីរ យើងព្យាករណ៍ការប្រកួតរវាង PSG vs Strasbourg បញ្ចប់ដោយ PSG ជាអ្នកឈ្នះ និងជាមួយគ្មានរបូតគ្រាប់បាល់៕