Leeds ត្រូវជួបជាមួយក្រុមម្ចាស់ជើងឯក Premier League Manchester City ដែលកពុងឈរនៅលេខ៣ ក្នុងតារាង និងមាន៨ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal ។
Leeds បានចាប់ផ្ដើមយ៉ាងការប្រកួតដ៏ល្អក្នុងរដូវកាលនេះ ក្រោយពេលឆ្លងផុតពីការប្រកួតជម្រុះកាលពីរដូវកាលមុន។ យ៉ាងណាមិញ ទម្រង់លេងរបស់ពួកគេបានធ្លាក់ចុះយ៉ាងឆាប់រហ័សដោយមាន២ពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន៨ដង។
ចុងខែតុលា និងដើមខែវិច្ឆិកា ពួកគេបានប្រកួតឈ្នះនៅកីឡដ្ឋាន Anfield និងនៅក្នុងដីពេលប៉ះជាមួយ Bournemouth ។ ភាពមិនស៊ីសង្វាក់គ្នារបស់ពួកគេបានកើតឡើងម្តងទៀត នៅពេលដែលពួកគេប្រកួតចាញ់ ៤-៣ នៅក្នុងទឹកដីក្រុម Tottenham បន្ទាប់ពីនាំមុខបីដងក្នុងការប្រកួត។
ពួកគេមានតែ២ពិន្ទុ ពីលើក្រុមបាតតារាងទាំងបី ប៉ុន្តែនៅសល់ការប្រកួតពីរបីប្រកួតក្នុងដៃ។
Manchester City ប្រកួតឈ្នះ១០ប្រកួតក្នុងចំណោម ១៤ប្រកួត Premier League របស់ពួកគេនៅរដូវកាលនេះ ហើយជាក្រុមដែលស៊ុតបញ្ចូលទីច្រើនជាងគេ ដោយមានគ្រាប់បាល់៤០គ្រាប់។
Man City បានការប្រកួតក្រៅដីតែ៦ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះ ហើយបានប្រកួតឈ្នះ៣លើក ក្នុងចំណោមការប្រកួតទាំងនោះ។ ពួកគេបានប្រកួតចាញ់១លើកគត់ ក្នុងចំណោមការប្រកួតក្រៅដី Premier League ចំនួយ២៤ប្រកួតចុងក្រោយ។
នេះគឺជាការប្រកួតទីពីររបស់ពួកគេ ចាប់តាំងពីត្រឡប់មកវិញសម្រាប់រដូវកាលនេះ ហើយពួកគេបានយកឈ្នះលើ Liverpool ក្នុងដីក្នុងពានរង្វាន់ EFL Cup កាលពីសប្តាហ៍មុន ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយ។
ការព្យាករណ៍ : City មាន៨ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Arsenal ប៉ុន្តែមានការប្រកួតនេះនៅក្នុងដៃ។ Leeds អាចនឹងស្ថិតក្នុងការប្រកួត ក្នុងតំបន់កាត់ចោលមួយផ្សេងទៀត នៅរដូវកាលនេះ។ ការទស្សន៍ទាយរវាង Leeds United និង Manchester City របស់យើងគឺ City នឹងឈ្នះការប្រកួតនេះ ដោយធ្វើការនាំមុខក្នុងតង់ទីមួយ និងបន្តរហូតដល់ពេលបញ្ចប់ការប្រកួត៕