ក្រុម Al-Nassr របស់អារ៉ាប៊ីសាអូឌីត មានទំនុកចិត្តថា ពួកគេអាចឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ Cristiano Ronaldo ក្នុងពេលឆាប់ៗនេះ ហើយបានកក់ទុកការពិនិត្យសុខភាពរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ផងដែរ។
Ronaldo បានក្លាយជាកីឡាករគ្មានក្លិបលេងនៅដើមព្រឹត្តការណ៍ World Cup បន្ទាប់ពីបានព្រមព្រៀងគ្នាក្នុងការបញ្ចប់កិច្ចសន្យាជាមួយ Manchester United បន្ទាប់ពីបានរិះគន់អ្នកចាត់ការ Erik ten Hag នៅក្នុងបទសម្ភាសន៍ជាមួយ Piers Morgan។
ការផ្លាស់ប្តូររបស់ Ronaldo ទៅកាន់មជ្ឈិមបូព៌ា នៅទីបំផុតហាក់ដូចជាជិតដល់គោលដៅហើយ ដោយការប្តូរទៅលេងលីកថ្មីអាចបង្ហាញ Ronaldo នូវការប្រកួតប្រជែងថ្មីមួយ បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក ខកចិត្តជាមួយព័រទុយហ្គាល់៕