អ្នកចាត់ការ Mikel Arteta សង្ឃឹមថា Arsenal អាចធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងទីផ្សារដោះដូរកីឡាករខែមករា ដើម្បីរក្សាជំហរឡើងទៅគ្រងជើងឯក Premier League របស់ពួកគេ។
Arsenal ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងខ្សែបម្រើស្លាបរបស់អ៊ុយក្រែន និង Shakhtar Donetsk កីឡាករ Mudryk ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយវាត្រូវបានគេរាយការណ៍ថាគាត់គឺជាគោលដៅអាទិភាពរបស់Arsenal។
Arteta បាននិយាយពីគម្រោងរបស់គាត់ថា "យើងបានដឹងពីសារៈសំខាន់នៃកានាំចូលកីឡាករនៅដើមរដូវក្តៅ ហើយវាគឺដូចគ្នាដែលយើងចង់ធ្វើនៅក្នុងខែមករា។ ប្រសិនបើអ្នកសួរយោបល់របស់ខ្ញុំ ខ្ញុំចង់ឲ្យវាកើតឡើងឲ្យលឿនតាមដែលអាចធ្វើបាន ដោយចង់ឆាប់បានកីឡាករថ្មីៗថែមទៀត”៕