Manchester City និង Liverpool នឹងត្រូវប៉ះគ្នានៅកីឡដ្ឋាន Etihad ក្នុងអ្វីដែលនឹងក្លាយជាការប្រកួតសមរម្យមួយ បន្ទាប់ពីការប្រកួត FIFA World Cup ឆ្នាំ២០២២។ ក្រុមទាំងពីរបានឡើងទៅកាន់វគ្គ១៦ក្រុមនៃពានរង្វាន់ League Cup ដែលជាការប៉ះទង្គិចគ្នាជាលើកទីពីរ ក្នុងរដូវកាលនេះ ដោយ Liverpool បានយកឈ្នះ Manchester City ក្នុងលទ្ធផល ១-០ សម្រាប់ការជួបគ្នាក្នុងលីគ។
Manchester City ទើបតែប្រកួតឈ្នះ ២-០ លើក្រុម Girona ដែលជាការប្រកួតមិត្តភាព ហើយការវិលត្រឡប់ទៅកាន់ការប្រកួតក្នុងលីគវិញ ពួកគេមានបំណងដណ្តើមយកជ័យជម្នះឡើងវិញ បន្ទាប់ពីការប្រកួតចាញ់លើក្រុម Brentford ក្នុងលទ្ធផល ២-១ មុនពេលការប្រកួត World Cup។
Manchester City គ្មានការរបូតគ្រាប់បាល់១ប្រកួត ក្នុងការប្រកួត៤លើកចុងក្រោយ ហើយទោះបីជាប្រកួតចាញ់ Brentford ក្នុងផ្ទះក៏ដោយ ក៏ពួកគេធ្វើបានយ៉ាងល្អនៅកីឡដ្ឋាន Etihad ក្នុងរដូវកាលនេះ ដែលក្នុងការប្រកួត១២លើកពួកគេប្រកួតឈ្នះ១១លើក។
ជ័យជម្នះរបស់ Liverpool លើ Man City ក្នុងលីគគឺជាជ័យជម្នះទីពីរ បន្ទាប់ពីពួកគេបានផ្តួលក្រុមម្ចាស់ជើងឯកលីគ ក្នុងការប្រកួតពានរង្វាន់ Community Shield។
Liverpool មិនដែលប្រកួតចាញ់ការជួបគ្នាថ្មីៗនេះទេ ហើយពួកគេឈានចូលមកក្នុងការប្រកួតនេះ ដោយមិនដែលចាញ់Man City ក្នុងការជួបគ្នា៥លើកកន្លងមក។ ក្នុងការជួបគ្នា ៣ប្រកួតចុងក្រោយ ជាមួយនិង Man City ក្រុម Liverpool ជាអ្នកឈ្នះ ហើយនេះក៏ជាលទ្ធផលដែលពួកគេចង់បន្តនៅទីនេះផងដែរ។
ការប្រកួត៤ក្នុងចំណោម ៦ប្រកួតចុងក្រោយ ពួកគេបានបញ្ចប់ក្នុងលទ្ធផលដោយមានគ្រាប់បាល់ ២.៥គ្រាប់ ហើយក្នុងការប្រកួត១១លើកចុងក្រោយ ពួកគេមិនមានរបូតគ្រាប់បាល់៥ប្រកួត។
ការព្យាករណ៍ : Liverpool បានគេចផុតពីការបរាជ័យក្រោមថ្វីជើងរបស់ Man City ក្នុងការជួបគ្នា៥ប្រកួតចុងក្រោយ ហើយខណៈពេលដែលពួកគេរំពឹងថា នឹងបន្តដំណើរនេះទៀត វាជាគន្លឹះក្នុងការកត់សម្គាល់ថា ៥ប្រកួតក្នុងចំណោម៦ប្រកួតចុងក្រោយ រវាងភាគីទាំងពីរបានបញ្ចប់ក្នុងលទ្ធផល ដែលមានគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់។ ដូច្នេះការទស្សន៍ទាយរបស់យើង សម្រាប់ជំនួបរវាង Manchester City និង Liverpool គឺនឹងមានគ្រាប់បាល់លើសពី ២.៥ គ្រាប់៕