Kelly Nascimento ដែលជាកូនស្រីរបស់វីរកីឡាករបាល់ទាត់ Pele បានចេញមកធ្វើការបញ្ជាក់ពីស្ថានភាពរបស់ Pele ដោយបច្ចុប្បន្នកំពុងតែសម្រាកនៅមន្ទីរពេទ្យ Albert Einstein នៃទីក្រុង Sao Paulo។
កូនស្រីរបស់ Pele បានសរសេរនៅក្នុងគណនី Instagram របសខ្លួនថា ក្រុមគ្រូសាររបស់គេនឹងចំណាយពេលបុណ្យណូអែលនៅមន្ទីរពេទ្យ ដោយជាការណែនាំពីក្រុមគ្រូពេទ្យថា Pele ត្រូវការឲ្យអ្នកផ្ទះមើលថែទាំឲ្យបានដឹតដល់ ដោយសារតែស្ថានភាពមហារីកបេះដូងរបស់ Pele បានធ្លាក់ដុនដាបមកវិញ។
Nascimento បានបញ្ចប់សំណេរដោយធ្វើការអរគុណពីការបារម្ភឪពុករបស់គេ ដោយគេនឹងធ្វើការបញ្ជាក់ព័ត៌មានថ្មីៗនៅសប្តាហ៍ក្រោយ៕