អតីតកីឡាករជម្រើសជាតិបារាំង Adil Rami បានថ្កោលទោស Emiliano Martinez ចំពោះកាយវិការនិងពាក្យសម្តីរបស់គាត់ បន្ទាប់ពីឈ្នះពាន World Cup ដែលរួមមានការលេងសើចបែបមើលងាយ Kylian Mbappe។
ក្រោយធ្វើការសើចចំអកទៅកាន់ Kylian អ្នកចាំទីក្រុមជម្រើសជាតិអាហ្សង់ទីន ក៏បានបន្តឌឺដងខ្សែប្រយុទ្ធក្រុម PSG ដោយបានកាន់តុក្កតាកូនក្មេងដែលមានបិទរូប Mbappe ជាហេតុធ្វើឲ្យ Adil Rami ចេញមុខមកស្តីឲ្យទាំងកម្រោល ដោយថា Emi Martinez ជាកីឡាករដែលត្រូវបានគេស្អប់ជាទីបំផុតក្នុងពិភពបាល់ទាត់បច្ចុប្បន្ន៕