ព្យាករណ៍ Crystal Palace vs Chelsea ថ្ងៃសៅរ៍ទី១៩កុម្ភៈ

​ក្រុម​តោ​ខៀវ​បាន​ត្រឡប់​មក​ប្រទេស​អង់គ្លេស​វិញ​បន្ទាប់​ពី​លើ​កពាន Club World Cup ហើយ​ពួកគេ​ប្រាកដ​ជា​ចង់​ធ្វើឱ្យ​ការប្រកួត​នេះ​ក្លាយជា​ទស្សនីយភាព​ដ៏​ល្អមើល​។ ពួកគេ​បាន​ជ្រុះ​ពិន្ទុ​ញឹកញាប់​នាពេល​ថ្មីៗ​នេះ ហើយ​តោ​ខៀវ​ឥឡូវ​គឺ​ពិតជា​ចង់​ធ្វើ​ការកែសម្រួល​ក្រុម​ឱ្យ​លេង​ល្អ​ឡើងវិញ​ដើម្បី​ត្រឡប់​ទៅ​រក​ការ​ប្រណាំងប្រជែង​យក​តំណែង​លេខ​២ ជាមួយ Liverpool​។​

​នាពេល​បច្ចុប្បន្ន ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី ៣ ក្នុង​តារាង​ពិន្ទុ ដោយ​តាម​ពីក្រោយ​ក្រុម​លេខ ២ Liverpool ចំនួន ៧ ពិន្ទុ​។ ហើយ​ពួកគេ​ក៏​កំពុង​ព្រួយបារម្ភ​ខ្លាច​ក្រុម​លេខ​៤ Manchester United ដេញ​តាម​ទាន់​ផងដែរ​។​

​ចុង​សប្តាហ៍​នេះ ពួកគេ​នឹង​ធ្វើដំណើរ​ទៅកាន់​កីឡដ្ឋាន Selhurst Park ដើម្បី​លេង​ជាមួយ Crystal Palace ដែល​កំពុង​ធ្លាក់​ជើង​។ ក្រុម​ឥន្ទ្រី​កំណាច​នេះ​មិន​ត្រឹមតែ​កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​មិន​ដែល​ឈ្នះ​ដ៏​យូរ​ជាប់ៗ​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​របូត​គ្រាប់​បាល់​ច្រើនៗ​ផងដែរ​។​

​ជាងនេះទៅទៀត ពួកគេ​មាន​កំណត់ត្រា​មិន​ល្អ​ទេ​ពេល​ប៉ះ Chelsea ហើយ​តាម​ការវិនិច្ឆ័យ​លើ​កត្តា​ទាំងអស់​នេះ យើង​រំពឹង Chelsea ឈ្នះ​នៅ​ថ្ងៃ​សៅរ៍​នេះ ​ក្នុង​លទ្ធផល​ព្យាករណ៍ ៣-១​៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង