ខ្សែប្រយុទ្ធ Matheus Cunha របស់ Atletico Madrid អាចផ្លាស់ទៅ Arsenal ដើម្បីជំនួសកន្លែងបណ្តោះអាសន្ន សម្រាប់កីឡាករ Gabriel Jesus ដែលរងរបួសក្នុងខែមករា នេះបើយោងតាមសារព័ត៌មាន Goal។
Jesus បានរងរបួសជង្គង់អំឡុងលេងឱ្យប្រេស៊ីល ក្នុងព្រឹត្តិការណ៍ World Cup ហើយអាចនឹងត្រូវអវត្តមានរយៈពេល៣ខែ។ ក្រុមកាំភ្លើងធំ មានខ្សែប្រយុទ្ធកណ្តាលតែម្នាក់គត់ គឺកីឡារ Eddie Nketiah នៅក្នុងក្រុម ខណៈដែលពួកគេព្យាយាមប្រជែងដណ្តើមពាន Premier League នៅចុងបញ្ចប់នៃរដូវកាលនេះ។
ដែលជាលទ្ធផលលោក Mikel Arteta អាចចូលទៅក្នុងទីផ្សារដោះដូរកីឡាករក្នុងខែមករា ដើម្បីចុះហត្ថលេខាលើការជំនួសរយៈពេលខ្លី ហើយសារព័ត៌មាន Goal អះអាងថា Cunha វ័យ២៣ឆ្នាំអាចមានចូលរួមជាមួយ។
Atletico បានត្រៀមរួចជាស្រេច ក្នុងការអនុញ្ញាតឱ្យកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ចាកចេញ ហើយមានក្លឹបជាច្រើនមានដូចជា Leeds, Aston Villa និង Wolves មានការចាប់អារម្មណ៍ផងដែរ៕