Karim Benzema ហាក់ដូចជាបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិបន្ទាប់ពីខកខានការប្រកួត World Cup 2022 ដោយសាររបួស និងការបរាជ័យរបស់បារាំងក្នុងវគ្គផ្តាច់ព្រ័ត្រ។
អ្នកគាំទ្រហាក់មានភាពស្រឡាំងកាំងនៅពេលម្ចាស់ពាន Ballon D'or រូបនេះបង្ហោះសារយ៉ាងចម្លែកមួយនៅក្នុងបណ្តាញសង្គម Twitter ដោយសរសេរថា "ខ្ញុំបានប្រឹងប្រែងបូករួមទាំងកំហុសដែលបានកើតឡើង ដើម្បីមកដល់កន្លែងដែលខ្ញុំមានសព្វថ្ងៃនេះ ហើយខ្ញុំមានមោទនភាពចំពោះវា! ខ្ញុំបានសរសេរសាច់រឿងផ្ទាល់របស់ខ្ញុំ ហើយរឿងរបស់យើងពេលនេះគឺបានបញ្ចប់"។
តើអាចទេដែលនេះជាតម្រុយសម្រាប់ការចូលនិវត្តន៍របស់ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ របស់ក្លិបអធិរាជស Real Madrid?