លោក Didier Deschamps បានធ្វើការពិភាក្សាបើកចំហរអំពីអនាគតរបស់ខ្លួន ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង ក្រោយត្រូវបានក្រុមអាហ្សង់ទីនលត់យ៉ាងចាស់ដៃក្នុងលទ្ធផល ៤:២ នៅបាល់កាត់សេចក្តី១១ម៉ែត្រ។
បារាំងបានភ្លាត់ មិនអាចលើកពាន World Cup ២ព្រឹត្តិការណ៍ជាប់ៗគ្នាបាន ថ្វីត្បិតតែបានព្យាយាមជាខ្លាំងរួចមកហើយនោះ។
ក្រោយចប់ការប្រកួត គ្រូបង្វឹកក្រុមបារាំងបានឆ្លើយតបថា "ខ្ញុំមានអារម្មណ៍ថាសោកស្តាយជំនួសកីឡាករនិងបុគ្គលិក។ ជំហានបន្ទាប់ខ្ញុំនិងធ្វើការប្រជុំជាមួយប្រធានសហព័ន្ធបាល់ទាត់នៅដើមឆ្នាំក្រោយ ដើម្បីស្វែងរកផ្លូវដែលល្អសម្រាប់ពួកយើង"៕