បន្ទាប់ពីការប្រកួតជម្រុះជាច្រើនឆ្នាំ និងចំណាយរយ:ពេលជិតមួយខែនៅប្រទេសកាតា ការប្រកួត World Cup បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ។ នៅថ្ងៃអាទិត្យ បារាំងក្លាយជាប្រទេសដំបូងគេបន្ទាប់ពីប្រេស៊ីលក្នុងឆ្នាំ១៩៦២ ដើម្បីការពារដំណែងជើងឯក World Cup។
នៅពេលដែលអាហ្សង់ទីន ចាញ់ការប្រកួតបើកឆាកជាមួយនិងអារ៉ាប៊ីសាអូឌីត យើងឆ្ងល់ថា តើពួកគេអាចនឹងឆ្លងផុតវគ្គចែកពូលដែរឬអត់។ ចាប់តាំងពីការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលនោះមក អាហ្សង់ទីនបានប្រកួតឈ្នះ៥ប្រកួតជាប់ៗគ្នា ហើយមានតែ១ប្រកួតប៉ុណ្ណោះ ដែលត្រូវការម៉ោងបន្ថែម។
ពួកគេមានភាពប្រសើរឡើង ខណៈដែលការប្រកួតនៅតែបន្ត និងជាគ្រោះថ្នាក់ដ៏ពិតប្រាកដ សម្រាប់ប្រទេសបារាំង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នេះ។ អាហ្សង់ទីន បានប្រកួតចាញ់តែ១ប្រកួតគត់ ក្នុងការប្រកួតអន្តរជាតិ ៤២ប្រកួតចុងក្រោយ ដែលជាការប្រកួតគិតតាំងពីខែកក្កដា ឆ្នាំ២០១៩។ មានតែ១ប្រកួតគត់ ក្នុងការប្រកួត១៦លើកចុងក្រោយ ដែលពួកគេបណ្តោយឱ្យរបូតគ្រាប់បាល់។
បារាំងបានប្រកួតឈ្នះ៥ប្រកួត ក្នុងចំណោមការប្រកួត៦លើកនៅកាតា។ ការប្រកួតចាញ់តែ១គត់ គឺពេលដែលប៉ះជាមួយទុយនីស៊ី នៅពេលដែលត្រូវបានដាក់ជម្រើសកីឡាករ ដែលមានទម្រង់លេងខ្សោយ ឱ្យលេងក្នុងការប្រកួតនោះ។
ការឈ្នះរបស់ពួកគេ ក្នុងការប្រកួតទាំងនោះ មិនបានត្រូវការទាមទារម៉ោងបន្ថែមនោះទេ។ ពួកគេបានស៊ុតបាល់បញ្ចូលទីយ៉ាងហោចណាស់ក៏ ២គ្រាប់ដែរ ក្នុងការប្រកួតនីមួយៗ ដែលពួកគេប្រកួតឈ្នះ។
ការប្រកួតជាមួយម៉ារ៉ុក គឺជាការប្រកួតដំបូងដែលបារាំង បានរក្សាការមិនរបូតគ្រាប់បាល់ក្នុងការប្រកួតព្រឹត្តិការណ៍ World Cup នេះ ទោះបីជាយ៉ាងណាម៉ារ៉ុក គួរតែស៊ុតបញ្ចូលទីយ៉ាងហោចណាស់ក៏ ១គ្រាប់ផងដែរ។
ការព្យាករណ៍ : កម្លាំងជួរមុខរបស់អាហ្សង់ទីន អាចនឹងធ្វើឱ្យពួកគេឈ្នះការប្រកួត World Cup នេះ។ បារាំងនឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីការពារដំណែងជើងឯក World Cup ។ អង់គ្លេស និង ម៉ារ៉ុក បានបង្កើតឱកាសជាច្រើនពេលប្រកួតជាមួយនិងបារាំង ហើយគួរតែឈ្នះការប្រកួតនោះ។ ការទស្សន៍ទាយការប្រកួតរវាង អាហ្សង់ទីន និងបារាំងរបស់យើងគឺថា អាហ្សង់ទីនជាចុងក្រោយនឹងធ្វើឱ្យ Messi ឈ្នះពានរង្វាន់ World Cup ហើយពួកគេនឹងអាចឈ្នះពានរង្វាន់នេះផងដែរ៕