ព្យាករណ៍គូ​ Croatia vs Morocco ម៉ោង២២ថ្ងៃទី១៧ធ្នូ

បន្ទាប់ពីដំណើរការប្រកួតដ៏អស្ចារ្យ នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ដែលកំពុងបន្ត រឿងនិទានត្រូវបានបញ្ចប់សម្រាប់ម៉ារ៉ុក និងក្រូអាស៊ី ហើយប្រទេសទាំងពីរ នឹងត្រូវប្រជែងគ្នាដណ្តើមយកចំណាត់ថ្នាក់លេខ៣ ដែលជាការប្រកួតលួងចិត្តមួយ បន្ទាប់ពីធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រូអាតស៊ី បាន​បង្កើតឱកាស​មួយ​ក្នុងការដាក់សម្ពាធ​ ដោយ​ការ​វាយ​សម្រុក​នៅចុងម៉ោង ​ដើម្បី​ទម្លាក់គូប្រកួត ប៉ុន្តែ​សំណាង​របស់​ពួកគេ​ ត្រូវបានបញ្ចប់​នៅវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ នៅពេល​ដែល​ជួប​ជាមួយ​អាហ្សង់ទីន ហើយ​បាន​យក​ឈ្នះពួកគេ​ដោយលទ្ធផល ៣-០​ ។

៤ប្រកួតក្នុងចំណោម៦ប្រកួតរបស់ក្រូអាស៊ី ឈានមកដល់ការប្រកួតនេះ តែងមានគ្រាប់បាល់បានតិចជាង ២.៥គ្រាប់ ហើយទន្ទឹមដែលពួកគេមិនបានស៊ុតបញ្ចូលទីបានច្រើន ក្នុងព្រឹត្តិការណ៍ការប្រកួត FIFA World Cup នេះ ពួកគេក៏មិនមានរបូតគ្រាប់បាល់ច្រើនដែរ។​ ការ​ប្រកួត​ទាំង​៦លើកកន្លងមក​នេះ ពួក​គេ​បាន​បណ្តោយ​ឱ្យ​របូតគ្រាប់​បាល់​ច្រើន​ជាង ១គ្រាប់​តែមួយ​ប្រកួតប៉ុណ្ណោះ។ 

​ការប្រកួតនេះគឺជា​ការ​ជួប​គ្នា​លើក​ទី​៣ ​រវាង​ភាគី​ទាំង​ពីរ​ដែល​ការប្រកួតចុង​ក្រោយ ​បាន​បញ្ចប់​ដោយ​លទ្ធផល ០-០​ ដែលជាការ​ប្រកួតក្នុង​វគ្គ​ចែក​ពូល។​ ៣ប្រកួតក្នុងចំណោម៦ប្រកួត នៅក្នុងព្រឹត្តិការណ៍ការប្រកួតនេះ ម៉ារ៉ុកមិនបានស៊ុតបញ្ចូលទីគូប្រកួតឡើយ ខណៈដែលពួកគេបានប្រកួតចាញ់បារាំង ដោយមិនមានគ្រាប់បាល់ផងដែរ ប៉ុន្តែពួកគេធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតនេះ។

ពួកគេបានបំបាក់បែលហ្ស៊ិក កាណាដា និងព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍ការប្រកួតនេះ ហើយខណៈពេលដែលប្រឈមមុខនឹងក្រុមយក្សទាំងនេះ និងក្រុមផ្សេងទៀត ពួកគេបានរបូតគ្រាប់បាល់ត្រឹមតែ៣គ្រាប់ប៉ុណ្ណោះ រក្សាមិនមានរបូតគ្រាប់បាល់៤ប្រកួតក្នុងចំណោម៦ប្រកួត​ និងស៊ុតបញ្ចូលទី បាន១គ្រាប់​។

ការព្យាករណ៍​ :​ ក្រុមទាំងពីរនេះ មានដំណើរការប្រកួតផ្ទុយគ្នាដល់ការប្រកួតនេះ ម៉ារ៉ុកឈ្នះ៣ក្នុងចំណោម៦ប្រកួត ហើយក្រូអាស៊ីឈ្នះ១ ក្នុងចំណោម៦ប្រកួត គិតត្រឹមក្នុងរយៈពេលប្រកួត៩០នាទី។​ ទោះយ៉ាងណាក៏ដោយ វាពិបាកក្នុងការនិយាយថាភាគីណាមួយគួរជាទីពេញចិត្ត។ ប្រទេសទាំងពីរ​មានប្រវត្តិ​ជួប​គ្នា​ពីរ​ដង និង​បានប្រកួតស្មើ​គ្នាទាំង​​ពីរប្រកួត ដូច្នេះ​យើង​ជឿថាលទ្ធផលនឹង​ដូច​គ្នា​ក្នុងការប្រកួតនេះ ​សម្រាប់ការលេង៩០នាទី​។ ការទស្សទាយរបស់យើងសម្រាប់ក្រូអាស៊ី និង​ ម៉ារ៉ុក​ គឺលទ្ធផលស្មើគ្នានៅពេលបញ្ចប់ការប្រកួត៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង