ព្យាករណ៍ Liverpool vs Norwich ថ្ងៃសៅរ៍ទី១៩កុម្ភៈ

​ហង្ស​ក្រហម​បាន​រក្សា​ឋានៈ​ជា​ក្រុម​ល្អ​បំផុត​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​បន្ទាប់ពី Manchester City ស្ទើរតែ​ពេញ​មួយ​យុទ្ធនាការ​ឆ្នាំនេះ​។ ដូច​ការរំពឹងទុក ពួកគេ​កំពុង​ស្ថិតនៅ​លេខ​២​ក្នុង​តារាង​ពិន្ទុ​នៅពេលនេះ ហើយ​កំពុង​លេង​ឈ្នះ​មួយ​ហើយ​មួយទៀត​ជា​រៀង​រាល់​សប្តាហ៍​។​

​ពួកគេ​ក៏​កំពុង​ស៊ុត​បញ្ចូល​ទី​ច្រើនៗ​គ្រាប់​ផង​ដែរ ហើយ​ក្រោយ​បំបាក់ Inter Milan ២-០ ក្នុង Champions League កាលពី​ពាក់កណ្តាល​សប្តាហ៍ ពួក​គេ​ចង់​រក្សា​សន្ទុះ​នេះ​បន្ត​ទៀត​។​

​ហើយ​ពួកគេ​មាន​ឱកាស​ដ៏​អស្ចារ្យ​ថ្ងៃនេះ​ដើម្បី​ឈ្នះ​ធំ​លើ​គូប្រជែង​ខ្សោយ ដើម្បី​បន្ត​រក្សា​ស្មារតី​ខ្ពស់​ឡើង​នៅ​ជំរំ​របស់​ពួកគេ​។​

​ពួក​គេ​លេង​នៅផ្ទះ​ខ្លួនឯង​ចុង​សប្តាហ៍​នេះ ហើយ​ត្រូវ​ប៉ះ​ក្រុម​ចាប​លឿង Norwich ដែល​ទើបតែ​ឡើង​មក​លី​ក​កំពូល​រដូវ​កាល​នេះ​។​

​ក្រុម​ចាប់​លឿង​មិន​ត្រឹម​តែ​គ្មាន​បទពិសោធន៍​នៅក្នុង EPL ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ថែម​ទាំង​ស្ថិតនៅក្នុង​តំបន់​កាត់ចោល​ទៀតផង និង​មាន​ខ្សែការពារ​អន់​បំផុត​នៅក្នុង​លី​ក​ទាំងមូល​។ លើសពីនេះទៅទៀត ពួកគេ​ក៏​មាន​ប្រវត្តិ​ខ្សោយ​ទល់​នឹង​ហង្ស​ក្រហម​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ដែរ​។​

​ដោយ​ពិចារណា​លើ​ការសង្កេត​ទាំងនេះ យើង​រំពឹង Liverpool ឈ្នះ​យ៉ាង​សម្បើម​នៅ​ថ្ងៃ​សៅរ៍​នេះ ​នៅ​កីឡដ្ឋាន Anfield ក្នុង​លទ្ធផល​ទស្សន៍ទាយ ៥-០​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង