អាហ្សង់ទីន បានប៉ះជាមួយ ក្រូអាស៊ី កាលពីល្ងាចថ្ងៃអង្គារ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ពិភពលោក។
Lionel Messi បានស៊ុតបញ្ចូលទីនៅក្នុងតង់ទី១ បន្ទាប់ពី Julian Alvarez ត្រូវបានធ្វើឱ្យដួលនៅក្នុងប្រអប់។ បន្ទាប់មក Alvarez បានរកគ្រាប់បាល់ទី២ សម្រាប់អាហ្សង់ទីន មុនពេលការស៊ុតបញ្ចូលទីគ្រាប់៣នៅចុងម៉ោង ក្រោយពីអូសបាល់ដ៏អស្ចារ្យរបស់ Messi។
បច្ចុប្បន្ននេះ វាត្រូវបានគេបង្ហាញថា កីឡាករ Julian Alvarez បានបង្កើតកំណត់ត្រាបាល់ទាត់ពិភពលោក។
នៅអាយុ២២ឆ្នាំ និង៣១៦ថ្ងៃ Alvarez បានក្លាយជាកីឡាករក្មេងបំផុត ដែលអាចរកគ្រាប់បាល់បានពីរគ្រាប់ ក្នុងការប្រកួត World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គផ្តាច់ព្រ័ត្រក្នុងរយៈពេល ៦៤ឆ្នាំកន្លងមកនេះ។
មនុស្សតែម្នាក់គត់ ដែលអាចធ្វើដូច្នេះបានទាំងវ័យក្មេង នោះគឺវីរបុរសប្រេស៊ីល Pele៕