ក្រូអាស៊ី ត្រូវជួបជាមួយ អាហ្សង់ទីន ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទីពីរ ការប្រកួតនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Lusail ។
ដូចជាយូរណាស់មកហើយ ដែលចាប់តាំងពីអាហ្សង់ទីនប្រកួតចាញ់ការប្រកួតបើកឆាកជាមួយអារ៉ាប៊ីសាអូឌីត។ ចាប់តាំងពីពេលនោះមក ពួកគេបានប្រកួតឈ្នះលើម៉ិកស៊ិក ប៉ូឡូញ អូស្ត្រាលី និងហូឡង់។ ពួកគេបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតទាំង៤លើកចុងក្រោយ ជាមួយនឹងគ្រាប់បាល់២គ្រាប់គ្រប់ប្រកួត។
ការឈ្នះក្នុងវគ្គ៨ក្រុមររបស់ពួកគេ មានន័យថា អាហ្សង់ទីបច្ចុប្បន្ននេះ ប្រកួតចាញ់តែ១ប្រកួតគត់ ក្នុងការប្រកួតអន្តរជាតិ ៤១លើកចុងក្រោយ។ ការបរាជ័យក្រោមថ្វីជើងអារ៉ាប៊ីសាអូឌីត គឺជាការប្រកួតចាញ់តែ១គត់ សម្រាប់ពួកគេ ចាប់តាំងពីប្រកួតចាញ់ប្រេស៊ីល កាលពីខែកក្កដា ឆ្នាំ២០១៩។
ការប្រកួតចាញ់លើកចុងក្រោយ គឺនៅពេលដែលពួកគេប្រកួតចាញ់បារាំង ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨។ ក្នុងការប្រកួត១៥លើកចុងក្រោយ ពួកគេមិនបានស៊ុតបាល់បញ្ចូលទីតែ១ប្រកួតគត់ ហើយនោះគឺជាការប្រកួតជាមួយប្រេស៊ីល។
ក្រូអាស៊ីបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ជាលើកទី៣។ ការប្រកួតចាញ់មួយគត់គឺនៅឆ្នាំ១៩៩៨ ពេលដែលត្រូវបានផ្តួលដោយបារាំង។
ក្រូអាស៊ីមិនដែលប្រកួតចាញ់១១ប្រកួត ក្នុងការប្រកួតអន្តរជាតិ ដែលការចាញ់ចុងក្រោយ គឺចាញ់អូទ្រីសក្នុងខែមិថុនា។ ក្នុងការប្រកួតចំនួន ១២លើកចុងក្រោយរបស់ពួកគេ ក្នុងការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ ការចាញ់តែ១ប្រកួតរបស់ពួកគេគឺប្រកួតចាញ់បារាំង ក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៨។
ក្នុងចំណោមការប្រកួតវគ្គជម្រុះក្នុងពូលទាំង ៥ប្រកួតចុងក្រោយក្នុងការប្រកួត World Cup មាន៤ប្រកួតឈ្នះ ដោយសារការស៊ុតបាល់ប៉េណាល់ទី ១ប្រកួតទៀត ឈ្នះនៅម៉ោងបន្ថែមលើក្រុមអង់គ្លេស។ ក្រូអាស៊ី និងអាហ្សង់ទីនធ្លាប់មានប្រវត្តិជួបគ្នា៥លើក។ ក្រូអាស៊ីបានយកឈ្នះ២ប្រកួត ក្នុងចំណោម៣ប្រកួតចុងក្រោយ។ នោះរាប់បញ្ចូលទាំងការប្រកួតឈ្នះ ៣-០ លើអាហ្សង់ទីនក្នុងការប្រកួត World Cupឆ្នាំ២០១៨។
ការព្យាករណ៍ : ការប្រកួតដ៏តឹងតែងមួយនឹងកើតឡើង សម្រាប់ក្នុងការប្រកួត World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ អាហ្សង់ទីនបានចាញ់ការប្រកួតបើកឆាក ប៉ុន្តែមិនមានការប្រកួតចាញ់បន្ថែមទៀតនោះទេ ចាប់តាំងពីពេលនោះមក។ ប្រទេសទាំងពីរនឹងមិនងាយស្រួលនោះទេ ហើយការទស្សន៍ទាយរបស់យើងសម្រាប់ការប្រកួតរវាងអាហ្សង់ទីន និងក្រូអាស៊ីនេះ គឺនឹងមានគ្រាប់បាល់តិចជាង ២.៥គ្រាប់ សម្រាប់ការប្រកួតរយៈពេលត្រឹម៩០នាទី៕