កីឡាករ Luka Modric ត្រូវបានគេឃើញថាពន្យាពេលអបអរសម្រាប់ក្រុមជម្រើសជាតិក្រូអាតរបស់ខ្លួន ដើម្បីទៅលើកទឹកចិត្តមិត្តរួមក្រុម Rodrygo ក្រោយពេលកីឡាករវ័យ២១ឆ្នាំរូបនេះ ទាត់បាល់១១ម៉ែត្រមិនចូល។
ស្របពេលដែល Rodrygo កំពុងតែសម្រក់ទឹកនេត្រាទាំងភាពសោកស្តាយ សម្រាប់ការចាកចេញរបស់ក្រុមជម្រើសជាតិប្រេស៊ីល ខ្សែបម្រើ Modric បាននិយាយទៅកាន់ Rodrygo យ៉ាងរំជួលចិត្តថា "រឹងមាំឡើង អ្វីៗនឹងប្រសើរឡើងវិញ។ អ្នករឹងមាំជាងបរាជ័យមួយនេះ។ មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ខុស។ ខ្ញុំនៅតែស្រលាញ់អ្នក ត្រូវរឹងមាំឡើងវិញ"៕