លោក Didier Deshchamps ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបារាំង បានចេញមុខទទួលស្គាល់ថា ជ័យជម្នះទៅលើអង់គ្លេសកាលពីពេលថ្មីៗនេះ ជារឿងដ៏សំណាងមួយរបស់ខ្លួន។
Aurelien Tchouameni និង Olivier Giroud សុទ្ធតែមានគុណសម្បត្តិក្នុងការជួយបារាំងឡើងទៅវគ្គបន្ត ស្របពេលដែល Harry Kane ភ្លាត់ទាត់បាល់ពិន័យ១១ម៉ែត្រមិនចូល ធ្វើឲ្យអង់គ្លេសធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Deschamps បាននិយាយថា "វាជារឿងល្អដែលយើងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ យើងមានសំណាងដែលយើងអាចយកឈ្នះបាន ថ្វីត្បិតតែភ្លាត់បាល់ពិន័យ11ម៉ែត្រចំនួនពីរលើកឲ្យទៅក្រុមអង់គ្លេស"៕