ក្រោយធ្លាក់ចេញពី World Cup ដោយភ្ញាក់ផ្អើលក្រោមថ្វីជើងក្រុមជម្រើសជាតិម៉ារ៉ុក លោក Fernando Santos ត្រូវបានគេវាយប្រហារជាខ្លាំងថា មូលហេតុដែលព័រទុយហ្កាល់ចាញ់ គឺដោយសារដាក់ឲ្យ Cristiano Ronaldo បម្រុងយូរពេក។
ពេលនេះ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់បានចេញមកនិយាយជាសាធារណៈ ពាក់ព័ន្ធនឹងរឿងនេះហើយ ដោយលើកឡើងចំៗថា "ខ្ញុំគិតថាខ្ញុំគ្មានការសោកស្តាយអ្វីនោះទេ។ ខ្ញុំគិតថាក្រុមដែលខ្ញុំបានដាក់ឲ្យលេងជាក្រុមដែលធ្វើបានល្អកាលប៉ះស្វ៊ីស។ Cristiano Ronaldo ជាកីឡាករល្អមួយរូប រូបគេនិងចូលលេងនៅពេលដែលខ្ញុំគិតថាពួកយើងត្រូវការគេជាចាំបាច់ ដូចនេះខ្ញុំនៅតែមិនមានភាពសោកស្តាយអ្វីទេ"៕