ការប្រកួតបាល់ទាត់ពិភពលោក World Cup 2022 ដែលប្រទេសកាតាមានសិទ្ធិធ្វើជាម្ចាស់ផ្ទះ បានឈានជិតចូលមកដល់ភាគបញ្ចប់ ក្រោយក្រុមទាំង៤ មកពីទ្វីប ៣ផ្សេងៗគ្នាបានបញ្ចប់ការប្រកួតរៀងៗខ្លួន។
ក្រូអាតជាក្រុមដំបូង ដែលបានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយយកឈ្នះប្រេស៊ីល ក្នុងការទាត់បាល់កាត់សេចក្តី ដូចទៅនឹងការប្រកួតដែលអាហ្សង់ទីន បានបញ្ជូនក្រុមជម្រើសជាតិហូឡង់ទៅប្រទេសកំណើតវិញ។
ម៉ារ៉ុក បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលសាជាថ្មី ក្រោយយកឈ្នះក្រុមខ្លាំងព័រទុយហ្កាល់ កក់កៅអីវគ្គ ៤ក្រុមចុងក្រោយ ដោយត្រូវប៉ះម្ចាស់ពាន World Cup 2018 មាន់គកបារាំងដែលទើបតែលត់អង់គ្លេស កាលពីពេលថ្មីៗនេះ៕