ខ្សែប្រយុទ្ធ Cristiano Ronaldo បានសម្រក់ទឹកនេត្រារបស់ខ្លួនភ្លាម ក្រោយអាជ្ញាកណ្តាលបានផ្លុំកញ្ចែបញ្ចប់ការប្រកួតរវាងព័រទុយហ្កាល់ ទល់និងក្រុមម៉ារ៉ុក ដែលព័រទុយហ្កាល់បានធ្លាក់ចេញត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្នុងលទ្ធផល ១:០។
មួយគ្រាប់របស់កីឡាករ Youssef En-Nesyri កាលពីចុងវគ្គទី១ បានផ្តល់កៅអីវគ្គបន្តឲ្យក្រុមម៉ារ៉ុក ដោយបំបែកកំណត់ត្រាមួយ ធ្វើឲ្យម៉ារ៉ុកជាប្រទេសមកពីតំបន់អាហ្វ្រិកដំបូងដែលមានសិទ្ធិឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FIFA World Cup។
គួររំលឹកផងដែរថា ការប្រកួតឆ្នាំនេះ អាចជាការបង្ហាញខ្លួនចុងក្រោយនៅព្រឹត្តិការណ៍ World Cup របស់ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ Ronaldo ដោយមិនធ្លាប់ស្គាល់រសជាតិពាន World Cup សូម្បីតែម្តង ក្នុងចំណោមការបង្ហាញខ្លួន ៥ព្រឹត្តិការណ៍ផ្សេងៗគ្នា៕