បារាំងបន្តដំណើររបស់ខ្លួន ដោយត្រូវជួបជាមួយ និងអង់គ្លេសក្នុងវគ្គ៨ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២។
បារាំងបានឈ្នះ៣ប្រកួតចំណោម៤ប្រកួត ក្នុងការប្រកួតកន្លងមកនេះ ពួកគេឈរលេខ១ ក្នុងពូលនៅពីលើអូស្ត្រាលី ដាណឺម៉ាក ហើយក្នុងវគ្គ១៦ក្រុមចុងក្រោយ បារាំងបានយកឈ្នះប៉ូឡូញ។ ទុយនេស៊ីបានយកឈ្នះបារាំង ក្នុងការប្រកួតចុងក្រោយក្នុងពូល ដោយបារាំងបានទុកជើងកីឡាករសំខាន់ៗ ជាកីឡាករបម្រុង។
បារាំងមិនមានការរក្សាការមិនមានរបូតគ្រាប់បាល់នៅឡើយទេ ហើយក្រុមទាំងពីររកបាន៣គ្រាប់ក្នុងចំណោម៤ប្រកួត ដែលលេងក្នុងប្រទេសកាតា។ ក្នុងចំណោម១២ប្រកួត ដែលបានលេងនៅក្នុងឆ្នាំនេះ បារាំងបានឈ្នះ៦ប្រកួត ចាញ់៤ប្រកួតនិងស្មើ២ប្រកួត។ ការប្រកួតចាញ់ទុយនីស៊ី គឺជាការប្រកួតតែ១គត់ក្នុងការប្រកួត១១លើកចុងក្រោយរបស់ពួកគេ ក្នុងការប្រកួត World Cup។
អង់គ្លេសមិនដែលប្រកួតចាញ់ក្នុងការប្រកួត World Cup នេះឡើយ ដោយឈ្នះ៣ប្រកួតលើប្រទេសអ៊ីរ៉ង់ វេលស៍ និងសេណេហ្គាល់ និងស្មើជាមួយអាមេរិក។ ពួកគេស៊ុតបញ្ចូលទីសរុប១២គ្រាប់ ជាមួយនឹងគ្រាប់បាល់យ៉ាងហោចណាស់ក៏៣គ្រាប់ សម្រាប់ការប្រកួត៣ក្នុងចំណោម៤ប្រកួត។
នេះជាទម្រង់លេងដ៏ល្អបំផុតដែលអង់គ្លេស បានបង្ហាញក្នុងរយៈពេល ៦ខែកន្លងមកនេះ។ ការប្រកួត Nations League របស់ពួកគេបានឱ្យឃើញថា អង់គ្លេសស្មើ៣ប្រកួត និងចាញ់មានចំនួយដូចគ្នា។
ពួកគេត្រូវបានគេកាត់ចោលក្នុងការប្រកួត Nations League ហើយនេះ បានធ្វើឱ្យមានការខកចិត្តយ៉ាងខ្លាំង។ មានការខ្វះខាតគ្រាប់បាល់ផងដែរ ប៉ុន្តែវាបានផ្លាស់ប្តូរទាំងស្រុងទាំងអស់នៅក្នុងការប្រកួត World Cup នេះ។
ការព្យាករណ៍ : អង់គ្លេសអាចនឹងជាក្រុមខ្សោយបន្តិចក្នុងការប្រកួតនេះ ប៉ុន្តែពួកគេគ្មានហេតុផលត្រូវខ្លាចគូប្រកួតរបស់ខ្លួនឡើយ។ ពួកគេមិនដែលប្រកួតចាញ់បារាំងក្នុងការប្រកួត World Cup ឡើយ ហើយបានផ្តួលពួកគេដើម្បីឈ្នះពាននៅក្នុងឆ្នាំ១៩៦៦។ បារាំងមិនមានការប្រកួតដ៏អស្ចារ្យទេក្នុងឆ្នាំ២០២២នេះ ហើយត្រូវប្រឹងប្រែង ដើម្បីចៀសវាងការកាត់ចោលក្នុងការប្រកួត Nations League។ ការទស្សន៍ទាយរបស់យើងសម្រាប់ការប្រកួតរវាងអង់គ្លេស និងបារាំងនេះ គឺក្រុមទាំងពីរនឹងមានការស៊ុតបញ្ចូលទីគ្នា៕