ពេជ្ឃឃាតសម្លាប់ក្រុមយក្សនៅ World Cup ២០២២ ម៉ារ៉ុក ត្រូវបានកំណត់សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ ទល់នឹងព័រទុយហ្គាល់។ នេះជាជំនួបលើកទី៣ ជាមួយព័រទុយហ្គាល់ ក្នុងព្រឹត្តិការណ៍ FIFA World Cup ហើយពួកគេបានប្រកួតចាញ់១ប្រកួត និងឈ្នះ១ប្រកួត។
ម៉ារ៉ុក ដែលត្រូវបានដាក់ងារយ៉ាងល្អ ក្នុងនាមជាពេជ្ឃឃាតសម្លាប់ក្រុមយក្សក្នុងការប្រកួត។ ដូចជាវាមិនមែនជាការរត់ដ៏អស្ចារ្យនោះទេ ពួកគេបានទប់អេស្ប៉ាញត្រឹមលទ្ធផលស្មើ ០-០ មុនពេលដែលទម្លាក់អតីតម្ចាស់ជើងឯកពិភពលោកក្នុងលទ្ធផល ៣-០ ដោយបាល់ប៉េណាល់ទី។
ម៉ារ៉ុក ចូលមកក្នុងការប្រកួតនេះ ដែលជាក្រុមដែលមានខ្សែការពារដ៏មមាញឹក និងរឹងមាំបំផុត ក្នុងចំណោមក្រុមស្ថិតនៅក្នុងការប្រកួតប្រជែងនេះ ដោយបានរបូតគ្រាប់បាល់តែ១គ្រាប់គត់មកទល់ពេលនេះ ហើយនេះកើតឡើងជាគុណសម្បត្តិដ៏ធំបំផុតមួយ។
ការទទួលជ័យជម្នះលើក្រុមអេស្ប៉ាញ បានបង្ហាញពីលទ្ធផលមិនស្គាល់ការប្រកួតចាញ់ជាលើកទី៩ ជាមួយនឹងមិនមានរបូតគ្រាប់បាល់ចំនួន៧ប្រកួត ហើយបច្ចុប្បន្ននេះ ពួកគេមិនស្គាល់ការចាញ់ទាល់តែសោះ ក្នុងការប្រកួត World Cup ៥ប្រកួត។
ព័រទុយហ្គាល់ ដែលស្វែងរកការឈ្នះជាលើកទីពីរលើម៉ារ៉ុក ហើយពួកគេដឹងយ៉ាងច្បាស់អំពីគុណសម្បត្តិរបស់ពេជ្ឃឃាតសម្លាប់ក្រុមយក្ស មកពីអាហ្រ្វិកមួយនេះ។ ពួកគេចូលមកក្នុងការប្រកួតនេះ ក្នុងនាមជាក្រុមដែលស៊ុតបញ្ចូលទីបានល្អបំផុត ក្នុងចំណោមក្រុមដែលនៅសល់ ហើយការយកឈ្នះលើក្រុមស្វីស ៦-១ ក្នុងការប្រកួតចុងក្រោយដែលបានបង្ហាញអំពីគុណភាព នៃទម្រង់ការប្រយុទ្ធរបស់ពួកគេ។
ពួកគេបានស៊ុតបាល់បញ្ចូលទី ក្នុងការប្រកួតទាំង៤ របស់ពួកគេ ប៉ុន្តែក៏បានរបូតគ្រាប់បាល់២គ្រាប់ ក្នុងចំណោមការប្រកួតទាំង៤ផងដែរ។ ព័រទុយហ្គាល់នឹងជឿជាក់ក្នុងការឆ្លងផុត សម្រាប់ការប្រកួតជាមួយម៉ារ៉ុក។
ការព្យាករណ៍ : រហូតមកទល់ពេលនេះ ម៉ារ៉ុក មានភាពអស្ចារ្យ និងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេត្រូវប្រើក្នុងទម្រង់ការពារ និងវាយបក ពួកគេបានធ្វើឱ្យក្រុមធំមួយចំនួនភ្ញាក់ផ្អើល ហើយនឹងត្រូវបង្ហាញវាដូចគ្នា ក្នុងការប្រកួតទល់និងព័រទុយហ្គាល់។ ផ្ទុយទៅវិញ ព័រទុយហ្គាល់ មានភាពកីឡាករល្អៗជាច្រើន ក្នុងការវាយប្រហារ ហើយមើលឃើញបញ្ហារបួសរបស់កីឡាករម៉ារ៉ុក ជាគុណសម្បត្តិមួយសម្រាប់ពួកគេ។ ម៉ារ៉ុកមានភាពគួរអោយចាប់អារម្មណ៍ ប៉ុន្តែជាមួយនឹងរបួសកីឡាករទាំងនេះ យើងរំពឹងថា ការធ្វើដំណើររបស់ពួកគេ នឹងត្រូវបញ្ចប់នៅដំណាក់កាលនេះ។ ការព្យាករណ៍របស់យើង គឺ ព័រទុយហ្គាល់នឹងឈ្នះការប្រកួតនេះ៕