សម្រាប់ព្រឹត្តិការណ៍ AFF U-23 Championship 2022 ពូល B ដែលមានតែ២ក្រុមនោះទើបតែចាប់ផ្ដើមការប្រកួតនៅយប់ថ្ងៃទី១៨ កុម្ភៈនេះទេ ។
ដំបូងឡើយពូល B ក៏មានក្រុមចំនួន៤នៅក្នុងនោះដូចពូល A ដែរ តែដែលក្នុងនោះគឺក្រុមឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ឡាវ និង ម៉ាឡេស៊ីតែបន្ទាប់ពីការដកខ្លួនថយរបស់ក្រុមឥណ្ឌូនេស៊ី និង ក្រុមមីយ៉ាន់ម៉ាដោយសារសមាជិក្រុមរបស់ខ្លួនត្រូវរំខានដោយកូវីដ ១៩ នោះបានធ្វើឲ្យពូល B នៅសល់តែ២ក្រុមប៉ុណ្ណោះ គឺក្រុមម៉ាឡេស៊ី និង ឡាវ ។
ពេលនេះមានតែមួយប្រកួតប៉ុណ្ណោះ គឺម៉ាឡេស៊ីប្រកួតជាមួយក្រុមឡាវ។ នរណាក៏មានជំនឿចិត្តដែរថាក្រុមម៉ាឡេស៊ីនឹងកក់កៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចទៅហើយព្រោះនៅក្នុងប្រវត្តិប្រកួតកន្លងមកឡាវទោះជាក្រុមក្នុងប្រភេទអាយុណាក៏ពុំធ្លាប់មានប្រវត្តិឈ្នះក្រុមម៉ាឡេស៊ីដែរ៕