ព្យាករណ៍គូ​ Croatia vs Brazil ម៉ោង២២ថ្ងៃទី៩ធ្នូ

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ គ្រោងនឹងឈានទៅដល់វគ្គ៨ក្រុមផ្តាច់ព្រ័ត្រ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គ១៦ក្រុមដ៏ជក់ចិត្តរួចមក ហើយក្នុងចំណោមក្រុមដែលនឹងត្រូវប្រកួតគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយក៏មានក្រូអាស៊ី ដែលជាក្រុមឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨​ ត្រូវប្រកួតទល់និងប្រេស៊ីល ដែលជាក្រុមឈ្នះការប្រកួតបាល់ទាត់ពិភពលោក ៥សម័យកាល។

ក្រូអាស៊ីស្ថិត​ក្នុង​ចំណោម​ក្រុម​ទាំង​៤ ​ក្នុង​ដំណាក់​កាល​នេះ ​ដោយ​មិន​បានប្រកួតចាញ់​ក្នុង​ការ​ប្រកួត​៤លើក ​​ក្នុង​ការ​ប្រកួតប្រជែង​នេះ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេត្រូវបន្តលេងរហូតដល់ម៉ោងបន្ថែម និងការស៊ុតបាល់ប៉េណាល់ទី ដើម្បីដណ្តើមយកជ័យជម្នះលើជប៉ុន និងទទួលបានកៅអីមួយសម្រាប់ឡើង មកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រូអាស៊ីប្រហែលជាមិនមានឈ្មោះល្បីដូចជាប្រេស៊ីលទេ ប៉ុន្តែរឿងមួយដែលពួកគេនាំមកកាន់ការប្រកួតនេះ គឺពួកគេមិនងាយស្រួលក្នុងការយកឈ្នះនោះទេ។ ក្នុង២០ការប្រកួតចុងក្រោយរបស់ពួកគេ ចាប់តាំងពីការធ្លាក់ចេញពី Euro​ ២០២០ ដោយចាញ់សាធារណរដ្ឋឆេក ពួកគេបានប្រកួតចាញ់តែ១ប្រកួតប៉ុណ្ណោះ (គឺចាញ់អូទ្រីស) ប៉ុន្តែមានតែ៣ក្នុងចំណោម២០ប្រកួតប៉ុណ្ណោះ ដែលជាការប្រកួតមិត្តភាព ដែលរួមមានការប្រកួតជាមួយអារ៉ាប៊ីសាអូឌីត ប៊ុលហ្គារី និងស្លូវេនី។

ខណៈពេលដែលក្រូអាស៊ី កំពុងកំណត់គោលដៅក្នុងការបង្ហាញខ្លួនជាលើកទី៣ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ប្រេស៊ីលកំពុងរំពឹងការបង្ហាញខ្លួននៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកទី៩ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

ចូលមកក្នុងការប្រកួតនេះ ប្រេស៊ីលប្រកួតឈ្នះ៣ប្រកួតក្នុងចំណោម៤ប្រកួត ដែលបានលេងក្នុងការប្រកួតប្រជែងនេះ ដោយមិនមានរបូតគ្រាប់បាល់២ប្រកួត ប៉ុន្តែស៊ុតបានច្រើនជាង១គ្រាប់ពីរប្រកួតក្នុងចំណោម៤ប្រកួត។

ការ​ប្រកួត​៣ក្នុង​ចំណោម​៤ប្រកួត​របស់​ពួក​គេ ​​មាន​គ្រាប់​បាល់​តិច​ជាង ២.៥ គ្រាប់។ ការប្រកួតតែ១គត់ ដែលមានគ្រាប់បាល់លើសពី២គ្រាប់នោះ គឺការប្រកួតថ្មីៗ ដោយការទទួលជ័យជម្នះ ៤-១ លើសាធារណរដ្ឋកូរ៉េ ដែលការស៊ុតបញ្ចូលទីទាំងអស់កើតឡើងតែក្នុងតង់ទីមួយ។

ការព្យាករណ៍​ :​ គុណសម្បត្តិដ៏ធំបំផុតមួយរបស់ក្រូអាស៊ី គឺថា ពួកគេមានភាពស្វិតស្វាញពិបាកក្នុងការយកឈ្នះ ហើយពួកគេប្រាកដធ្វើឱ្យប្រេស៊ីល ទទួលបាននូវការប្រកួតប្រជែងដ៏តឹងតែងមួយ។
មានមតិជាច្រើននិយាយអំពីសមត្ថភាពដ៏ល្អរបស់ក្រូអាស៊ី ក្នុងការប្រកួតជម្រុះ ប៉ុន្តែពួកគេច្រើនតែរបូតគ្រាប់បាល់ដំបូង ដូចដែលវាធ្លាប់បានកើតឡើង ក្នុងការប្រកួត២ក្នុងចំណោម៤ប្រកួតរបស់ពួកគេ នៅក្នុងប្រទេសកាតា និងក្នុងការប្រកួត៦ ក្នុងចំណោម៨ប្រកួត ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ ការទស្សន៍ទាយរបស់យើងសម្រាប់ក្រូអាស៊ី និងប្រេស៊ីល​ គឺប្រេស៊ីលនឹងស៊ុតបញ្ចូលទីបានមុន​ ហើយនឹងមានគ្រាប់បាល់តិចជាង​ ២.៥​ គ្រាប់ពេលបញ្ចប់ការប្រកួត៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង