កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធស្លាបឆ្វេងរបស់ក្រុមជម្រើសជាតិប៊ែលហ្សិក កីឡាករ Eden Hazard បានប្រកាសជាផ្លូវការណ៍អំពីការចូលនិវត្តន៍របស់ខ្លួន ពីវិស័យបាល់ទាត់ក្រុមជម្រើសជាតិ ក្រោយមិនអាចជួយក្រុមប៊ែលហ្សិកឲ្យឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល នៃពានរង្វាន់ FIFA World Cup 2022 នេះ។
ការសម្រេចចិត្តរបស់ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំរូបនេះ បានបញ្ចប់អាជីពជាផ្លូវការរបស់គេ ក្រោយបង្ហាញខ្លួនបាន ១២៦ប្រកួតក្នុងចន្លោះឆ្នាំ២០០៨រហូតមកដល់ឆ្នាំ២០២២នេះ។
កីឡាកររូបនេះហើយ ជាមនុស្សដែលប៊ែលហ្សិកតែងតែត្រូវការ ដោយរកបាន៣៣គ្រាប់សម្រាប់ក្រុមជម្រើសជាតិ និងជាកីឡាករនាំលេងដ៏សំខាន់មួយ៕