ការត្រលប់មកវិញរបស់ Neymar, Danilo បានឱ្យប្រេស៊ីលរាំឡើងទៅវគ្គ៨ក្រុមចុងក្រោយ

ប្រេស៊ីល មើលទៅហាក់បីដូចជាក្រុមដែលចូលចិត្តការប្រកួត ខណៈដែលពួកគេបានរាំ និងការឡើងទៅវគ្គ៨ក្រុមជាមួយនឹងជ័យជម្នះ ៤-១ លើកូរ៉េខាងត្បូងនៅកីឡដ្ឋាន ៩៧៤ ដោយបានទម្លាក់ក្រុមចុងក្រោយមកពីអាស៊ីចេញពីការប្រកួតបាល់ទាត់ពិភពលោក។

ប្រសិនបើ​មាន​គំនិត​ណាមួយ​ដែល​កូរ៉េខាងត្បូង​ អាច​ទប់​ជាមួយ​ប្រេស៊ីល នោះ​វា​នឹងរលាយបាត់​ស្ទើរតែ​ភ្លាមៗ​ ដោយ Vinicius Junior បានរកគ្រាប់បាល់ធ្វើឱ្យប្រេស៊ីលត្រឹមតែ៧នាទី ក្នុងការប្រកួតប៉ុណ្ណោះ។ 

នៅពេលដែល Neymar ត្រឡប់ដោយជាពីរបួស ដោយបានស៊ុតបាល់ប៉េណាល់ទី៦នាទីក្រោយមក។ ទាំង Richarlison និង Lucas Paqueta ក៏បានស៊ុតបញ្ចូលទីក្នុងតង់ទីមួយផងដែរ ខណៈដែលប្រេស៊ីលមានទម្រង់លេងល្អឡើងវិញ។

ផលវិបាកសម្រាប់​ប្រេស៊ីល​ ដោយសារ​បញ្ហារបួស​កជើង​របស់ Neymar ​ក្នុង​​សប្តាហ៍​កន្លង​ទៅ។ ការបាត់បង់រូបគាត់ និង Danilo ក្នុងការប្រកួតបើកឆាក មិនបានប៉ះពាល់ដល់ឱកាសរបស់ក្រុម ក្នុងការឈានទៅវគ្គដំបូងក្នុងការប្រកួតនោះទេ ប៉ុន្តែវាអាចបង្កបញ្ហារយៈពេលវែងមួយចំនួន សម្រាប់វគ្គជម្រុះ។  នៅពេលដែល Neymar បានចូលលេងកាលពីថ្ងៃអាទិត្យ ការសន្ទនាបានផ្លាស់ប្តូរទៅជា "យើងនឹងមើលថាតើគាត់មានលេងបានបែបណា" ។

ការនាំមុខ ៤-០ របស់ប្រេស៊ីលក្នុងតង់ទី១ ត្រូវបានកំណត់ជាការនាំមុខធំបំផុតសម្រាប់តង់ទី២ ដែលមិនធ្លាប់មាននៅក្នុងការប្រកួត World Cup (ការនាំមុខដ៏ធំតែមួយគត់​ នោះគឺការនាំមុខ ៥-០​ របស់អាល្លឺម៉ង់ទល់នឹងប្រេស៊ីលក្នុងឆ្នាំ២០១៤)៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង