ព្យាករណ៍គូ​ Portugal vs Switzerland ម៉ោង២ថ្ងៃទី៧ធ្នូ

ព័រទុយហ្គាល់ បានឡើងមកកាន់វគ្គ៨ក្រុមចុងក្រោយនៃ World Cup តែម្តងគត់ចាប់តាំងពីឆ្នាំ២០០២។ មកប្រកួតនៅប្រទេសអាឡឺម៉ង់ ឆ្នាំ២០០៦ នៅពេលដែលពួកគេបានបញ្ចប់ត្រឹមលេខ៤។ ចាប់តាំងពីពេលនោះមក ពួកគេបានធ្លាក់ចេញវគ្គ១៦ក្រុមចំនួនពីរលើក ខណៈពេលដែលពួកគេត្រូវកាត់ចេញពីវគ្គចែកពូលក្នុងឆ្នាំ២០១៤។

ពួក​គេ​ឡើង​មក​ជួប​ក្រុម​ស្វីស ​ដែល​មាន​កំរឹងប្រហាក់ប្រហែលគ្នា​ក្នុង​ការ​ប្រកួត World Cup ថ្មីៗ​នេះ។ ស្វីស បានចូលរួមក្នុងការបង្ហាញខ្លួនក្នុងវគ្គជម្រុះជាលើកទី៣ជាប់ៗគ្នា​ និងជាលើកទី៤ ក្នុងការប្រកួតបាល់ទាត់ពិភពលោកចំនួន៥ លើកចុងក្រោយ។

ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនដែលឆ្លងផុតដំណាក់កាល នៃការប្រកួតប្រជែងនេះអស់រយៈពេលជាង ៦០ឆ្នាំមកហើយ ដែលនៅឆ្នាំ១៩៥៤ ជាពេលចុងក្រោយដែលស្វីស បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលជាការបញ្ចប់ដ៏ល្អបំផុតរបស់ពួកគេ។

ព័រទុយហ្គាល់បានឈរនៅកំពូលតារាងពូល H បន្ទាប់ពីប្រកួតឈ្នះ២ប្រកួតដំបូង ហើយអាចរក្សាតំណែងឈរនៅកំពូលតារាង បើទោះបីជាប្រកួតចាញ់កូរ៉េខាងត្បូង ២-១ ក្នុងការប្រកួតចុងក្រោយក៏ដោយ។ ព័រទុយហ្គាល់បាននាំមុខនៅដើមតង់នាទី៥ នៃការប្រកួត ប៉ុន្តែនៅទីបំផុតបានចាញ់កូរ៉េ ដែលខំប្រឹងរកគ្រាប់បាល់បាននៅនាទី៩១ ដែលធ្វើឱ្យពួកគេទទួលបានកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។

ស្វីសគួរតែចូលមកក្នុងការប្រកួតនេះ ដោយទំនុកចិត្តក្នុងការទទួលបានលទ្ធផលល្អ ខណៈដែលពួកគេបានជួបគ្នាក្នុងការប្រកួតពានរង្វាន់ Nations League ទល់នឹងព័រទុយហ្គាល់កាលពីខែមិថុនា។ ស្វីស​នឹង​ចាញ់​ការ​ជួបគ្នាដំបូង​ដោយលទ្ធផល ៤-០ ក្នុង​ទីក្រុង Lisbon ប៉ុន្តែ​វាយបកយកឈ្នះក្នុងការប្រកួតទី២វិញ ដោយលទ្ធផល ១-០ ក្នុង​ទីក្រុង Geneva។

ការព្យាករណ៍​ :​ មកទល់ពេលនេះ ព័រទុយហ្គាល់មានការប្រកួត World Cup ដ៏ចម្លែក។ ពួកគេគេលេងមិនបានល្អក្នុងតង់ទីមួយ នៃការប្រកួតជាមួយ ហ្គាណា មុនពេលដែលបានស៊ុតបាល់បញ្ចូលទី ហើយការប្រកួតចាញ់កូរ៉េខាងត្បូង ក្នុងការប្រកួតចុងក្រោយនោះ គឺពិតជាគួរឱ្យព្រួយបារម្ភ។ កីឡាករ​ស្វីស​ប្រើទម្រង់ការពារក្នុង​ការ​ប្រកួត​នេះ ​ឱ្យ​បាន​ល្អ​គ្រប់​គ្រាន់ ហើយ​អាច​ធ្វើឱ្យការ​ប្រកួត​នេះលេងដល់​ម៉ោង​បន្ថែម។ សម្រាប់ហេតុផលនោះ យើងយល់ឃើញថា ស្វីសវិញនឹងមានឱកាសពីរក្នុងការភ្នាល់​ដែលនោះគឺ លទ្ធស្មើ​ ឫឈ្នះសម្រាប់ស្វ៊ីស៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង